ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកុមារ លទ្ធផលនឹងដឹងនៅនិទាឃរដូវឆ្នាំ២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកុមារ លទ្ធផលនឹងដឹងនៅនិទាឃរដូវឆ្នាំ២០២១

Published

on

ក្រុមហ៊ុន Moderna Inc បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩លើកុមារហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយនេះបានឲ្យដឹងថា ការសាកល្បងដំណាក់កាលទី២និងទី៣ត្រូវបានរំពឹងថានឹងចុះឈ្មោះអ្នកចូលរួមចំនួន៣,០០០នាក់ដែលមានអាយុចន្លោះពី១២ទៅ១៧ឆ្នាំ។

អ្នកស្ម័គ្រចិត្តពាក់កណ្តាលនឹងត្រូវចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលត្រូវបានគេស្គាល់ថា mRNA-1273 ចំនួន២ដូសក្នុងរយៈពេល៤សប្តាហ៍ដាច់ពីគ្នាហើយអ្នកស្ម័គ្រចិត្តពាក់កណ្តាលទៀតនឹងទទួលបានថ្នាំ Placebo។

ក្រុមអ្នកស្រាវជ្រាវនឹងពិនិត្យមើលសុវត្ថិភាពនិងប្រសិទ្ធភាពនៃការចាក់ថ្នាំបង្ការរោគចំពោះកុមារហើយពួកគេនឹងត្រូវតាមដានរយៈពេល១២ខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២។

លោក Stéphane Bancel នាយកប្រតិបត្តិក្រុមហ៊ុន Moderna បាននិយាយថា “យើងរីករាយចំពោះការចាប់ផ្តើមការសិក្សាដំណាក់កាលទី២និងទី៣នៃវ៉ាក់សាំង mRNA-1273 លើក្មេងជំទង់ដែលមានសុខភាពល្អនៅសហរដ្ឋអាមេរិក”។

លោកបន្តថា “គោលដៅរបស់យើងគឺដើម្បីបង្កើតទិន្ន័យនៅនិទាឃរដូវឆ្នាំ២០២១ដែលនឹងគាំទ្រការប្រើប្រាស់វ៉ាក់សាំង mRNA-1273 ចំពោះមនុស្សវ័យជំទង់នៅមុនឆ្នាំសិក្សា២០២១”។

យោងតាម clinicaltrials.gov ដែលជាគេហទំព័រនៃការសាកល្បងព្យាបាលគ្រប់គ្រងដោយបណ្ណាល័យវេជ្ជសាស្ត្រជាតិអាមេរិកបានឲ្យដឹងថា ការសិក្សានេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងខែមិថុនាឆ្នាំ២០២២។

គេហទំព័រនេះក៏បានបញ្ជាក់ផងដែរថា ទីតាំងធ្វើតេស្តនឹងមាននៅក្នុងរដ្ឋ Idaho, Minnesota, New York, Oklahoma, Texas និង Utah៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services