ព័ត៌មានអន្ដរជាតិ
វៀតណាម បានដឹកពលរដ្ឋខ្លួនចេញពី កម្ពុជា និងប្រទេសផ្សេងទៀត ជាង ២ ពាន់នាក់ហើយ
ក្រសួងដឹកជញ្ជូនវៀតណាមបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍បរទេសបានដំណើរការជើងហោះហើរទៀងទាត់ និងមិនទៀងទាត់ចំនួន ៣៦ និងបានដឹកពលរដ្ឋវៀតណាមចំនួន ២,០៥៥ នាក់ចេញពីប្រទេសកម្ពុជា ជប៉ុន សិង្ហបុរី តៃវ៉ាន់ ថៃ តួកគី និងអារ៉ាប់រួម ។

ការដឹកជញ្ជូននេះកើតឡើង នៅពេលដែលរដ្ឋាភិបាលបានអនុម័តសំណើរបស់ក្រសួងការបរទេសក្នុងការរៀបចំជើងហោះហើរដឹកជញ្ជូនជនជាតិវៀតណាមដែលប្រឈមមុខនឹងស្ថានភាពលំបាកនៅបរទេស និងមិនអាចត្រឡប់មកវិញតាមជើងហោះហើរពាណិជ្ជកម្ម ។
យោងតាមក្រសួងបានឲ្យដឹងថា រហូតមកដល់ពេលនេះជនជាតិវៀតណាមជាច្រើននៅតែជាប់គាំង ជាពិសេសនៅមជ្ឈិមបូព៌ា និងអាហ្រ្វិក ក្នុងនោះមាន ២០០ នាក់នៅអារ៉ាប៊ីសាអូឌីត, ១៥០ នាក់នៅអង់ហ្គោឡា និង ៨៥ នាក់នៅអារ៉ាប់រួម ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១ ខែមករា ប្រទេសវៀតណាមបានអនុញ្ញាតឲ្យជើងហោះហើរទៀងទាត់ទាំងមកពី និងទៅកាន់សហរដ្ឋអាមេរិក និងគោលដៅនៅតំបន់អាស៊ីចំនួន ៨ ចាប់ផ្តើមឡើងវិញក្នុងដំណាក់កាលដំបូងនៃកម្មវិធីស្តារការធ្វើដំណើរអន្តរជាតិឡើងវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វុក ចួលរួមពិធីច្រត់នង្គ័ល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


