Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូងត្រៀមឃ្លាំងក្លាស្សេត្រជាក់បំផុតដើម្បីរក្សាទុកវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer

បានផុស

នៅ

កូរ៉េខាងត្បូងកំពុងត្រៀមឃ្លាំងក្លាស្សេដ៏ធំមួយជាមួយនឹងសីតុណ្ហភាពត្រជាក់បំផុតដើម្បីស្ដុកទុកវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនយក្សអាមេរិក Pfizer ។

លោក Kim Jin-ha នាយកប្រតិបត្តិក្រុមហ៊ុន Korea Superfreeze បាននិយាយថា ឃ្លាំងក្លាស្សេនេះមានទីតាំងស្ថិតនៅចម្ងាយ ៦៥ គីឡូម៉ែត្រនៃទីក្រុងសេអ៊ូល និងមានសីតុណ្ហភាពត្រជាក់ខ្លាំងជាងរដូវរងារនៅមហាសមុទ្រអង់តាក់ទិកទៅទៀត ហើយវាជម្រើសល្អបំផុតរបស់កូរ៉េខាងត្បូងសម្រាប់ការរក្សាទុកវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kim បានប្រាប់ Reuters ថា “នៅពេលដែលយើងបានដឹងអំពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer យើងបានចាប់ផ្តើមត្រៀមរួចរាល់ហើយ ហើយយើងនឹងប្រើប្រាស់ឃ្លាំងក្លាស្សេស្តុកឧស្ម័នធម្មជាតិ (LNG) ដើម្បីរក្សាសីតុណ្ហភាពត្រជាក់” ។

លោកបាននិយាយថា ឃ្លាំងដែលប្រើប្រាស់ថាមពលអគ្គិសនីនឹងមានការពិបាកក្នុងការរក្សាវ៉ាក់សាំង Pfizer ដែលត្រូវការសីតុណ្ហភាពរក្សាទុក -៧០ អង្សាសេ និងហានិភ័យនៃសីតុណ្ហភាពកើនឡើងអំឡុងពេលដាច់ភ្លើង ។

ប្រទេសកូរ៉េខាងត្បូងបានត្រៀមទិញវ៉ាក់សាំងចំនួន ២០ លានដូសដែលបង្កើតដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ខណៈប្រទេសនេះក៏មានកិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំងចំនួន ២០ លានដូសទៀតពីក្រុមហ៊ុន Moderna និងក្រុមហ៊ុន AstraZeneca Plc/Oxford និង ៤ លានដូសទៀតពីក្រុមហ៊ុន Johnson & Johnson ។ សរុបទៅវានឹងគ្រប់គ្រាន់សម្រាប់ចាក់ដល់ប្រជាជនខ្លួនចំនួន ៣៤ លាននាក់នៃចំនួនប្រជាជនសរុប ៥១.៨ លាននាក់ ហើយការដឹកជញ្ជូនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែមីនា ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៤០,៧៨៦​ករណី និងមានអ្នកស្លាប់ចំនួន ៥៧២ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៣១,១៥៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ ក្រុមប្រឹក្សាអាមេរិកយល់ព្រមឲ្យចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech

ចុចអាន ៖ ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកុមារ លទ្ធផលនឹងដឹងនៅនិទាឃរដូវឆ្នាំ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម