ព័ត៌មានអន្ដរជាតិ
Joe Biden ដាក់ពង្រាយទាហាន និងយន្តហោះចម្បាំង F-35 ទៅអឺរ៉ុប ខណៈស្ថានការណ៍ឡើងកម្តៅ
សេចក្តីប្រកាសកាលពីថ្ងៃអង្គារទី២២ខែកុម្ភៈ របស់ប្រធានាធិបតីអាមេរិកលោក Joe Biden អំពីការដាក់ពង្រាយកងទ័ពឡើងវិញនៅទ្វីបអឺរ៉ុប គឺរួមមានទាំងការបញ្ជូនទាហានថ្មើរជើងចំនួន ៨០០ នាក់ទៅកាន់តំបន់បាល់ទិក និងយន្តហោះចម្បាំង F-35 រហូតដល់ទៅ ៨ គ្រឿងទៅកាន់ទីតាំងប្រតិបត្តិការជាច្រើននៅតាមបណ្តោយផ្នែកខាងកើតរបស់អង្គការណាតូផងដែរ។

លើសពីនេះ សហរដ្ឋអាមេរិកនឹងបញ្ជូនឧទ្ធម្ភាគចក្រវាយប្រហារធុន AH-64 Apache ចំនួន៣២គ្រឿងទៅកាន់តំបន់បាល់ទិក និងទៅកាន់ប្រទេសប៉ូឡូញ ចេញពីទីតាំងនានាក្នុងទ្វីបអឺរ៉ុប។
មន្ត្រីជាន់ខ្ពស់មួយរូបក្នុងក្រសួងការពារជាតិបាននិយាយថា “កម្លាំងបន្ថែមទាំងនេះ កំពុងត្រូវបានបន្លាស់ទីតាំង ដើម្បីធានាដល់សម្ព័ន្ធមិត្តណាតូរបស់យើង ទប់ស្កាត់ការវាយប្រហារដែលអាចកើតមានប្រឆាំងនឹងរដ្ឋសមាជិកណាតូ និងហ្វឹកហាត់ជាមួយកងកម្លាំងប្រទេសជាម្ចាស់ផ្ទះ”។
សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពី លោក Joe Biden ជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។

សេតវិមាននិយាយថា លោក Biden បានធ្វើបច្ចុប្បន្នភាពដល់លោក Kuleba ស្តីអំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការទទួលស្គាល់ឯករាជ្យភាព តំបន់ Donetsk និង Luhansk ដែលកាន់កាប់ដោយក្រុមឧទ្ទាម។
នេះរួមបញ្ចូលទាំងទណ្ឌកម្មថ្មីដែលបានប្រកាសកាលពីថ្ងៃអង្គារ និងការសន្យាបន្តជំនួយផ្នែកសន្តិសុខ និងសេដ្ឋកិច្ចដល់អ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ វីដេអូ កងទ័ពនិងរថពាសដែករុស្ស៊ី ទាំងជួរៗ ចូលទៅ អ៊ុយក្រែន តាមបញ្ជា ពូទីន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


