លោក Mike Pence នៅតែធ្វើយុទ្ធនាការឃោសនាទោះបីជំនួយការឆ្លងកូវីដ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

លោក Mike Pence នៅតែធ្វើយុទ្ធនាការឃោសនាទោះបីជំនួយការឆ្លងកូវីដ

Published

on

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence គ្រោងនឹងរក្សាកាលវិភាគធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដ៏មមាញឹកថ្វីបើជំនួយការជាន់ខ្ពស់ម្នាក់បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាក៏ដោយ។

ដៃគូឈរឈ្មោះជាមួយលោក Donald Trump រូបនេះនឹងមិននៅដាច់ដោយឡែកទេបើទោះបីជាមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Marc Short ដែលជាអគ្គសេនាធិការរបស់អនុប្រធានាធិបតីក៏ដោយ។


អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence

ការិយាល័យរបស់លោកបាននិយាយថា លោក Pence និងភរិយារបស់លោកបានធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃអាទិត្យ។

អ្នកនាំពាក្យរបស់លោកឈ្មោះ Devin O’Malley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Pence ដែលដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណានិងភរិយារបស់លោកគឺលោកស្រី Karen នៅតែមានសុខភាពល្អ។

លោកបន្ថែមថា “ខណៈពេលដែលលោកអនុប្រធានាធិបតី Pence ត្រូវបានគេចាត់ទុកថាមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Short ដោយតែងតែពិគ្រោះយោបល់ជាមួយអង្គភាពវេជ្ជសាស្ត្រសេតវិមាននោះ, អនុប្រធានាធិបតីរូបនេះនឹងរក្សាកាលវិភាគរបស់គាត់ស្របតាមគោលការណ៍ណែនាំរបស់មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC សម្រាប់បុគ្គលិកចាំបាច់”។


អគ្គសេនាធិការរបស់អនុប្រធានាធិបតីលោក Marc Short

ទីភ្នាក់ងារពត៌មាន AP រាយការណ៍ថា លោក Pence ត្រូវបានគេមើលឃើញ ពាក់ម៉ាស់នៅពេលលោកវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនឌីស៊ីវិញបន្ទាប់ពីការធ្វើយុទ្ធនាការនៅរដ្ឋ Florida កាលពីថ្ងៃសៅរ៍ហើយបន្ទាប់មក ព័ត៌មាននៃការធ្វើរោគវិនិច្ឆ័យរបស់លោក Short ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

ទន្ទឹមនឹងនេះដែរ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ទីប្រឹក្សារបស់លោក Pence ឈ្មោះ Marty Obst និងបុគ្គលិកពីរនាក់ផ្សេងទៀតបានធ្វើតេស្តវិជ្ជមាន។

កាលពីដើមខែនេះ បេក្ខជនអនុប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris បានផ្អាកការធ្វើដំណើរយុទ្ធនាការឃោសនារបស់លោកស្រីជាបណ្តោះអាសន្នបន្ទាប់ពីសមាជិកក្រុមរបស់លោកស្រីពីរនាក់បានធ្វើតេស្តវិជ្ជមាន៕

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

កីឡាការិនី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី មាន​ទំនុក​ចិត្តខ្លាំង​សម្រាប់​ការប្រកួត​ថ្ងៃ​សុក្រ​នេះ​

ព័ត៌មានជាតិ3 hours ago

បណ្ដុះបណ្ដាល​ជូន​ដល់​ជន​បង្គោល​នៅ​ថ្នាក់​ខណ្ឌ​ទាំង​១៤​ស្ដីពី ការចិញ្ចឹម​កូន​បែប​វិជ្ជមាន​

កីឡា3 hours ago

លោក ហង់​ជួន ណា​រ៉ុ​ន​ ៖ វគ្គ​បណ្តុះបណ្តាល​គ្រូ​តេ​ក្វាន់​ដូ​WT ជា​បញ្ហា​សំខាន់​ក្នុងការ​បង្កើត​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម

កីឡា3 hours ago

ប្រណាំង​កង់​ថ្នាក់​ជាតិ​ឆ្នាំ​២០២០ រកឃើញ​ជ័យ​លាភ​៣៥​រូប​

ព័ត៌មានអន្ដរជាតិ4 hours ago

ក្រុមអ្នកតវ៉ាហុល្លង់​ដុតកម្ទេចមណ្ឌលធ្វើតេស្តកូវីដ ក្នុងបាតុកម្មប្រឆាំងបម្រាមគោចរដ៏ក្តៅគគុក

ព័ត៌មានពេញនិយម