Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ចង់ចៀសពីប្រាក់ ដុល្លារ ដើម្បីបន្តធ្វើពាណិជ្ជកម្មជាមួយ រុស្ស៊ី

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌារាយការណ៍ថា ប្រទេសឥណ្ឌាកំពុងស្វែងរកឧបករណ៍ដ៏មានប្រសិទ្ធភាពដើម្បីបិទទណ្ឌកម្មចុងក្រោយបង្អស់ដែលដាក់លើរុស្ស៊ីជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងញូវដែលីសម្លឹងមើលការរក្សាពាណិជ្ជកម្មជាមួយទីក្រុងមូស្គូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមជម្រើសដែលត្រូវបានគេរាយការណ៍ថាកំពុងត្រូវបានពិចារណានោះគឺ ការទូទាត់តាមរយៈស្ថាប័នហិរញ្ញវត្ថុបរទេសដែលមិនដំណើរការនៅក្នុងប្រទេសដែលបានគាំទ្រវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ការកំណត់ការបង់ប្រាក់តាមរយៈអ្នកឲ្យខ្ចីពីរុស្សីដែលមិនរងផលប៉ះពាល់ដោយការហាមឃាត់ពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT និងការជំរុញការរៀបចំប្រាក់ រ៉ូពី (Rupee) របស់ឥណ្ឌាទៅប្រាក់ រូប (Ruble) របស់រុស្ស៊ី ។

ធនាគារធំៗរបស់រុស្ស៊ីដូចជា Sberbank និង Gazprombank ត្រូវបានលើកលែងពីទណ្ឌកម្មចុងក្រោយបំផុតរហូតមកដល់ពេលនេះ ដោយសារតួនាទីសំខាន់របស់ពួកគេក្នុងដំណើរការទូទាត់សម្រាប់ការនាំចូលឧស្ម័ន និងប្រេងរបស់សហភាពអឺរ៉ុបពីប្រទេសរុស្ស៊ី ។

បើតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលមួយរូប ដែលដកស្រង់ដោយសារព័ត៌មាន The Economic Times បានិយាយថា “យើងកំពុងពិនិត្យមើលរឿងនេះ ។ បើទោះជាធនាគារទាំងនេះប្រឈមនឹងទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ ក៏ការទូទាត់អាចត្រូវបានធ្វើឡើងជាប្រាក់អឺរ៉ូ ដោយសារប្រតិបត្តិការទាំងនេះនៅតែត្រូវបានអនុវត្តរហូតដល់ការដាក់ទណ្ឌកម្មបន្ថែមទៀត” ។

ការសងបំណុលរុស្ស៊ីតាមរយៈការដេញថ្លៃប្រាក់រូពីដែលធ្វើឡើងដោយធនាគារនៃប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាជាជម្រើសមួយផ្សេងទៀតដែលកំពុងត្រូវបានពិចារណា ។ ការទូទាត់បែបនេះធ្វើឡើងតាមរយៈការនាំចេញទំនិញ និងសេវាកម្មដែលបានកំណត់អត្តសញ្ញាណ ។

ក្នុងឆ្នាំ ២០១៤ ឥណ្ឌា និងរុស្ស៊ីបានយល់ព្រមធ្វើការទូទាត់តាមរយៈពាណិជ្ជកម្មប្រាក់ រូពី-រូប បន្ទាប់ពីឥណ្ឌាប្រឈមមុខនឹងការគំរាមកំហែងនៃទណ្ឌកម្មបន្ទាប់បន្សំជុំវិញកិច្ចព្រមព្រៀងការពារជាតិជាមួយរុស្ស៊ី ខណៈក្រុង​វ៉ាស៊ីនតោនក៏​បាន​គំរាម​ក្រុង​ញូវដែលី​ជា​ថ្មី​ម្តង​ទៀត​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជុំវិញ​កិច្ច​ព្រម​ព្រៀង​សព្វាវុធ​ក្នុង​សប្តាហ៍​នេះ ។

គួរបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងរុស្ស៊ីមានចំនួន ៨.១ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធបញ្ចប់ខែមីនា ឆ្នាំ ២០២១ ជាមួយនឹងការនាំចេញទៅរុស្ស៊ីមានចំនួន ២.៦ ពាន់លានដុល្លារ និងការនាំចូលចំនួន ៥.៥ ពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ លោក ពូទីន ប្រាប់ពីមូលហេតុការលុកលុយ អ៊ុយក្រែន ហួសព្រំដែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម