Connect with us

ព័ត៌មានអន្ដរជាតិ

ចម្លែក! នៅសុខៗគ្រឿងអលង្ការអណ្តែតមកទើរលើឆ្នេរ ផ្អើលមួយភូមិទៅរើស

បានផុស

នៅ

វាពិតជាអាថ៌កំបាំងណាស់នៅពេលគ្រឿងអលង្ការមានតម្លៃជាច្រើនត្រូវបានគេឃើញរាយប៉ាយលើឆ្នេរសមុទ្រក្នុងភូមិនេសាទក្រីក្រមួយនៅប្រទេស វេណេហ្ស៊ូអេឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកភូមិ Guaca ប្រមាណ២,០០០នាក់បានសម្រុកទៅស្វែងរកកំណប់ទ្រព្យនិងបានជីកកកាយដីខ្សាច់។

ចាប់តាំងពីចុងខែកញ្ញាមក ពួកគេបានរកឃើញគ្រឿងអលង្ការ ខ្សែដៃមាស ប្រាក់និងពេជ្ររាប់រយនិងមាសទាំងដុំៗដែលផុសមកលើឆ្នេរខ្សាច់។

មានរបាយការណ៍ថា អ្នកខ្លះបានលក់គ្រឿងអលង្ការដែលពួកគេរកឃើញបានក្នុងតម្លៃរហូតដល់ទៅ១,៥០០ដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ ​​DNYUZ។

គ្មាននរណាម្នាក់ដឹងថា មាសទាំងនេះមកពីណាហើយវាអណ្តែតមកទើររប៉ាត់រប៉ាយលើឆ្នេរខ្សាច់ប្រវែងរាប់រយហ្វីតនេះដោយរបៀបណានោះទេ។

ភូមិ Guaca ធ្លាប់ជាមជ្ឈមណ្ឌលឧស្សាហកម្មកែច្នៃត្រីរបស់ប្រទេសវេណេហ្ស៊ូអេឡាតែឥឡូវនេះស្ថិតនៅក្នុងភាពក្រីក្របន្ទាប់ពីការបិទរោងចក្រវេចខ្ចប់ត្រីតូចៗភាគច្រើនរបស់ខ្លួន។

ឧបទ្វីប Paria ដែលជាទីតាំងរបស់ឆ្នេរខ្សាច់នេះគឺជាកន្លែងដែល Christopher Columbus មកដល់ដំបូងនៅឆ្នាំ១៤៩៨៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ សហរដ្ឋអាមេរិកគំរាមកម្ទេចមីស៊ីលដែលដឹកពីអ៊ីរ៉ង់ទៅវេណេហ្ស៊ូអេឡា

ចុចអាន៖ ថ្មធម្មជាតិ​ ៦០០០ ឆ្នាំ Lapis Lazuli នាំសំណាង យសស័ក្តិ និងការគោរពស្រលាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៨ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៣ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤០ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម