Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ីមួយអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចិន ទោះអ្នកធ្វើតេស្តមានបញ្ហាសរសៃប្រសាទ

បានផុស

នៅ

ប្រទេសបារ៉ែនបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថជាតិចិន (Sinopharm) ហើយបានចាប់ផ្តើមការចុះឈ្មោះតាមអនឡាញសម្រាប់ប្រជាជនដើម្បីចាក់វ៉ាក់សាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរគ្រប់គ្រងសុខភាពជាតិកាលពីថ្ងៃអាទិត្យមិនបានបញ្ជាក់ទេថាតើវ៉ាក់សាំងមួយណាក្នុងចំណោមវ៉ាក់សាំងពីរដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinopharm បានទទួលការយល់ព្រមប៉ុន្តែបានដកស្រង់ទិន្នន័យពីការសាកល្បងដំណាក់កាលទី៣ដែលបង្ហាញពីអត្រាប្រសិទ្ធភាព៨៦ភាគរយនិងបាននិយាយថា ប្រទេសបារ៉ែនបានចូលរួម។

ក្រសួងសុខាភិបាលបារ៉ែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនដែលមានអាយុលើសពី១៨ឆ្នាំអាចចុះឈ្មោះដើម្បីទទួលបានវ៉ាក់សាំងនេះដោយឥតគិតថ្លៃ។

ទិន្នន័យដែលបានដកស្រង់គឺដូចគ្នាទៅនឹងការប្រកាសកាលពីដើមខែនេះដោយប្រទេសអារ៉ាប់រួមពីការវិភាគបណ្តោះអាសន្ននៃការសាកល្បងដំណាក់កាលចុងក្រោយសម្រាប់វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានផលិតផលជីវសាស្ត្រទីក្រុងប៉េកាំង។ វិទ្យាស្ថាននេះជាអង្គភាពមួយនៃក្រុម China National Biotec Group (CNBG) របស់ក្រុមហ៊ុន Sinopharm។

សេចក្តីថ្លែងការណ៍របស់បារ៉ែនបាននិយាយថា ប្រទេសនេះបានចូលរួមក្នុងការសាកល្បងវ៉ាក់សាំងដំណាក់កាលទី៣ហើយបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់សម្រាប់អ្នកជំនាញជួរមុខ។

រឿងនេះបានកើតឡើងបន្ទាប់ពីប្រទេសប៉េរូ ផ្អាកការសាកល្បងវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ដោយសារតែមានបញ្ហាសរសៃប្រសាទកើតឡើងជាមួយអ្នកស្ម័គ្រចិត្តម្នាក់។

ក្រសួងសុខាភិបាលបាននិយាយថា ព្រឹត្តិការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតដើម្បីកំណត់ថាតើវាទាក់ទងនឹងវ៉ាក់សាំងឬមានការពន្យល់ផ្សេងទៀតដែរឬក៏អត់។

គួរបញ្ជាក់ថា ក្រុមហ៊ុន Sinopharm កំពុងធ្វើការសាកល្បងនៅប្រទេសប៉េរូជាមួយអ្នកស្ម័គ្រចិត្តប្រហែល១២,០០០នាក់ហើយពួកគេត្រៀមនឹងបញ្ចប់ការសាកល្បងដំណាក់កាលដំបូង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ អាមេរិកចាប់ផ្តើមប្រតិបត្តិការចែកចាយវ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ទ្រង់ទ្រាយធំ (មានវីដេអូ)

ចុចអាន៖ អ្នកស្ម័គ្រចិត្តធ្វើតេស្តមានបញ្ហាសរសៃប្រសាទក្រោយសាកល្បងវ៉ាក់សាំងរបស់​ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម