ព័ត៌មានអន្ដរជាតិ
អ្នកប្រដាល់ MMA ម្នាក់ ចង់វាយមុខលោក Mark Zuckerberg (មានវីដេអូ)
អ្នកប្រដាល់ Paddy Pimblett បានប្រកាសថា លោកនឹងដាល់មុខ Mark Zuckerberg ទោះបីជាឱកាសក្នុងការប្រយុទ្ធជាមួយ CEO របស់ Meta Platforms មានកម្រិតទាបក៏ដោយ។


ក្នុងកម្មវិធី UFC Fight Night 204 នៅលើសង្វៀន O2 ក្នុងទីក្រុងឡុងដ៍ កីឡាករ Pimbelt នៃប្រទេសអង់គ្លេស បានយកឈ្នះកីឡាករ Rodrigo Vargas របស់ប្រទេសម៉ិកស៊ិកនៃជុំទីមួយ នៅក្នុងកំណែស្រាល ។ ទន្ទឹមនោះ ក្រោយការប្រកួតចប់ លោកបាននិយាយក្នុងបទសម្ភាសន៍ថា «ដឹងទេ ខ្ញុំចង់វ៉ៃអ្នកណា? លោក Mark Zuckerberg ខ្ញុំត្រូវតែដាល់មុខគាត់! ខ្ញុំធុញ តើអ្នកដឹងទេថា ខ្ញុំមានន័យអ្វី? ខ្ញុំធុញទ្រាន់នឹងគណនី Instagram របស់ខ្ញុំដែលត្រូវបិទច្រើនដង។ ទោះបីជាគណនីរបស់ខ្ញុំត្រូវបានបង្កើតឡើង ដើម្បីជួយដល់សប្បុរសជន និងជួយអ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្តក៏ដោយ។ Mark អ្នកគឺជាអ្នកគំរាមកំហែងដ៏ធំបំផុតនៅក្នុងពិភពលោក។”

លោកក៏បានបញ្ជាក់បន្ថែមថា គណនី Instagram ដែលមានអ្នកតាមដាន ៩២០,០០០ របស់ខ្ញុំ ត្រូវបានបិទដំណើរការ ទោះបីជាគណនីរបស់ខ្ញុំ ផ្ដោតលើការជួយដល់អង្គការ GoFundMe ជាដើម។ ខ្ញុំជួយកុមារឈឺ និងអង្គការសប្បុរសធម៌ អ្នកគ្មានផ្ទះសម្បែង ។ ហើយក៏មានអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត ដែលផ្ញើសារមកខ្ញុំជារៀងរាល់ថ្ងៃ Mark Zuckerberg អ្នកគឺជាអ្នកបៀតបៀនបំផុត ក្នុងពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ Pimbelt មិនបានប្រាប់ថាគណនី Instagram របស់គាត់នឹងត្រលប់មកវិញនៅពេលណានោះទេ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


