ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទម្លាយឈ្មោះចារកម្មរុស្សីជាង ៦០០នាក់ ដែលកំពុងធ្វើការនៅទូទាំងទ្វីបអឺរ៉ុប (មានវីដេអូ)
ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ចេញបញ្ជីឈ្មោះចារកម្មរុស្ស៊ីជាង ៦០០ នាក់ ដែលកំពុងធ្វើការនៅអឺរ៉ុប ក្នុងការប៉ុនប៉ងជាក់ស្តែងដើម្បីរំខានពួកគេ និងធ្វើឲ្យប្រតិបត្តិការស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ចុះខ្សោយនៅទូទាំងទ្វីបនេះ។

នាយកដ្ឋានចារកម្មនៃក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ចេញបញ្ជីឈ្មោះបុគ្គលិក FSB នៃសហព័ន្ធរុស្ស៊ីដែលចុះបញ្ជីនៅអាសយដ្ឋាន: ទីក្រុងមូស្គូ, ផ្លូវ Bolshaya Lubyanka កាលពីថ្ងៃចន្ទទី២៨ខែមីនា។ FSB គឺជាទីភ្នាក់ងារ ស្នងតំណែងពីភ្នាក់ងារចារកម្ម KGB ដ៏ល្បីល្បាញរបស់រុស្ស៊ី។
បញ្ជីដែលបានចេញផ្សាយជាភាសារុស្សី នៅលើគេហទំព័ររបស់ក្រសួង បានបង្ហាញឈ្មោះ លេខទូរសព្ទ លេខលិខិតឆ្លងដែន អាសយដ្ឋាន ផ្លាកលេខយានយន្ត និងព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុសម្រាប់ចារបុរសរុស្ស៊ីចំនួន ៦២០ នាក់។

ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន Fox News មិនបានផ្ទៀងផ្ទាត់បញ្ជីនេះទេ។
ស្របពេលជាមួយគ្នានោះ សារព័ត៌មាន The Telegraph បានរាយការណ៍ថា អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេស MI6 បានព្រមានថា មានប្រតិបត្តិការរបស់រុស្ស៊ីត្រឹមតែ ១០ ភាគរយប៉ុណ្ណោះនៅទូទាំងទ្វីបអឺរ៉ុប ដែលត្រូវបានគេរកឃើញ៕
សូមទស្សនាវីដេអូ៖
ចុច Link នេះ ដើម្បីមើលឈ្មោះចារកម្មរុស្ស៊ីទាំង៦២០នាក់ ដែលអ៊ុយក្រែន ទម្លាយ!
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX, ក្រសួងការពារជាតិអ៊ុយក្រែន
ចុចអាន៖ Biden មិនខ្ចីសុំទោស ហើយប្រាប់មូលហេតុពិត ដែល លោកថាឲ្យ Putin ថ្ងៃមុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


