Connect with us

ព័ត៌មានអន្ដរជាតិ

UNICEF ចង់ឲ្យបន្ថែមក្រុមមួយទៀតចូលក្នុងបញ្ជីអាទិភាពទទួលបានវ៉ាក់សាំងកូវីដ

បានផុស

នៅ

ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ នេះបានអំពាវនាវឲ្យគ្រូបង្រៀនស្ថិតក្នុងចំណោមអ្នកដែលត្រូវផ្តល់អាទិភាពចាក់វ៉ាក់សាំងកូវីដ ១៩ ។

លោកស្រី Henrietta Fore ប្រធានអង្គការ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជំងឺរាតត្បាតកូវីដ ១៩ បានបង្កការបំផ្លិចបំផ្លាញដល់ការអប់រំរបស់កុមារនៅជុំវិញពិភពលោក ។ ការចាក់វ៉ាកសាំងដល់គ្រូបង្រៀនគឺជាជំហានដ៏សំខាន់មួយដើម្បីឈានទៅរកផ្លូវត្រូវ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីមានប្រសាសន៍ថា “គ្រូបង្រៀនគួរតែត្រូវបានផ្តល់អាទិភាពក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ បន្ទាប់ពីបុគ្គលិកសុខាភិបាលជួរមុខ និងប្រជាជនដែលមានហានិភ័យខ្ពស់ ។ វានឹងជួយការពារគ្រូបង្រៀនពីជំងឺនេះដោយអនុញ្ញាតឲ្យពួកគេបង្រៀនសិស្សដោយផ្ទាល់ក៏ដូចជាបើកសាលារៀនឡើងវិញផងដែរ” ។

យោងតាមអង្គការ UNICEF បានឲ្យដឹងថា ការផ្ទុះឡើងខ្លាំងបំផុតនៃករណីឆ្លងរោគរាតត្បាតកាលពីចុងខែមេសា ការបិទទ្វារសាលារៀនបានរំខានដល់ការរៀនសូត្ររបស់សិស្សនិស្សិតស្ទើរតែ ៩០ ភាគរយនៅទូទាំងពិភពលោក ។

UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ជាអកុសលថ្នាក់រៀនបច្ចុប្បន្ននៅតែត្រូវបានបិទសម្រាប់សិស្សជិត ១ នាក់ក្នុងចំណោមសិស្ស ៥ នាក់នៅទូទាំងពិភពលោក ឬកុមារ ៣២០ លាននាក់ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧៣,២០៦,១១៨ ករណី និងមានអ្នកស្លាប់ចំនួន ១,៦២៨,២៨២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ក្រុមហ៊ុនឈានមុខមួយប្រាប់ពីអាការៈក្រោយចាក់វ៉ាក់សាំងកូវីដតែថា កុំភ័យ

ចុចអាន ៖ ក្រុមហ៊ុនឱសថអាល្លឺម៉ង់មួយទៀតចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដ ទ្រង់ទ្រាយធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១៩ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥៧ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម