Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ គ្រាន់តែគាំងមួយភ្លែតយប់មិញ YouTube ខាតលុយប៉ុន្មាន?

បានផុស

នៅ

វេបសាយទិញទំនិញ Lovethesales.com បានចេញទិន្នន័យអំពីចំនួនទឹកប្រាក់ដែល YouTube ខាតបង់ដោយសារតែការគាំងកាលពីយប់មិញ។

វេបសាយនេះរាយការណ៍ថា ផ្អែកលើការគាំងរយៈពេល៣៧នាទី ក្រុមហ៊ុនទំនងជាខាតបង់ទឹកប្រាក់អស់ចំនួន១.៣លានផោនស្មើនឹង១,៧២៩,៣៤៤ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺផ្អែកទៅលើការពិតដែលថា YouTube បានរាយការណ៍នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២០នេះថា ខ្លួនរកបានចំណូល៣៤.៦៤៨ពាន់លានផោនពីការផ្សាយពាណិជ្ជកម្ម។

នៅពេលគាំងមួយនាទី វាស្មើនឹងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មចំនួន៤៦.៦៤៩ដុល្លារឬ២.៧៩៩.៩៩០ដុល្លារក្នុងមួយម៉ោង។

ដូចនេះ គាំងអស់រយៈពេល៣៧នាទីមានន័យថា YouTube អាចខាតបង់ទឹកប្រាក់ប្រមាណ១,៧២៩,៣៤៤ដុល្លារអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម