ព័ត៌មានអន្ដរជាតិ
ប្រជាជនពិភពលោកមួយភាគបួននឹងមិនទទួលបានវ៉ាក់សាំងកូវីដឡើយរហូតដល់ឆ្នាំ២០២២ឯណោះ
ការស្រាវជ្រាវថ្មីបានបង្ហាញថា ស្ទើរតែមួយភាគបួននៃចំនួនប្រជាជនពិភពលោកនឹងមិនទទួលបានវ៉ាក់សាំងកូវីដ១៩ទេរហូតដល់ឆ្នាំ២០២២ឯណោះ។
អ្នកជំនាញមកពីសាលាសុខភាពសាធារណៈ Johns Hopkins Bloomberg ក្នុងទីក្រុង Baltimore សហរដ្ឋអាមេរិកបាននិយាយថា បណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់គឺទទួលបានវ៉ាក់សាំងរាប់ពាន់លានដូសរួចទៅហើយប៉ុន្តែវានៅតែមានភាពមិនច្បាស់លាស់ជុំវិញថាតើប្រទេសដែលមានប្រាក់ចំណូលមធ្យមនិងទាបអាចទទួលបានវ៉ាក់សាំងដែរឬអត់។
ពួកគេនិយាយថា ក្នុងចំណោមវ៉ាក់សាំងកូវីដចំនួន៤៨ដែលត្រូវបានអនុម័តឬកំពុងអភិវឌ្ឍន៍ ក្រុមហ៊ុនចំនួន១៣បានឈានដល់កិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំងចំនួន៧.៤៨ពាន់លានដូសរួចទៅហើយ។
ពួកគេបានកត់សម្គាល់នៅក្នុងទសនាវដ្តីវេជ្ជសាស្រ្តអង់គ្លេស (BMJ) ថា ក្នុងចំណោមបណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់រាប់បញ្ចូលទាំងប្លុកសហភាពអឺរ៉ុបផងដែរបានបម្រុងទុកវ៉ាក់សាំងទាំងនេះ៥១ភាគរយឬប្រហែល៣,៨៥ពាន់លានដូសថ្វីបើប្រទេសទាំងនោះរួមចំណែកត្រឹម១៣,៧ភាគរយនៃប្រជាជនសរុបរបស់ពិភពលោកក៏ដោយ។
ក្នុងចំណោមក្រុមហ៊ុនផលិតវ៉ាក់សាំងទាំង១៣ មានតែក្រុមហ៊ុន៦ប៉ុណ្ណោះដែលបានលក់ថ្នាំបង្ការទៅឲ្យប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។
ពួកគេនិយាយថា ក្រុមហ៊ុនអ្នកទាំង៦នោះរួមមានទាំងក្រុមហ៊ុន AstraZeneca/Oxford University និង Novavax ផងដែរ។
ក្រុមអ្នកជំនាញបានព្រមានថា បើទោះបីជាក្រុមហ៊ុនផលិតបានសម្រេចនូវគោលដៅផលិតកម្មរបស់ពួកគេក៏ដោយ ក៏ប្រជាជននៅក្នុងប្រទេសក្រីក្រអាចប្រឈមនឹងការរង់ចាំយូរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ វ៉ាក់សាំងកូវីដក្រុមហ៊ុនកូរ៉េខាងត្បូងមួយទទួលបានការអនុម័តឲ្យប្រើប្រាស់ក្នុងករណីពិសេស
ចុចអាន៖ សហរដ្ឋអាមេរិកត្រៀមអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដមួយទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»