ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់ផ្លោងចូលភូមិរុស្ស៊ីមានប្រជាជន ជាង ៤៧០០ នាក់
អភិបាលនៃតំបន់ Belgorod ភាគនិរតី លោក Vyacheslav Gladkov បាននិយាយថា ភូមិមួយទៀតក្នុងប្រទេសរុស្ស៊ី ត្រូវរងការវាយប្រហារពីខាងអ៊ុយក្រែននៅព្រឹកថ្ងៃអង្គារទី១៩ខែមេសានេះ។

លោកអភិបាលបានប្រកាសនៅលើ Channel Telegram របស់ខ្លួនថា ភូមិ Golovchino ដែលស្ថិតនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ត្រូវបានកំណត់គោលដៅ។
លោកបានសរសេរថា “ស្ត្រីក្នុងតំបន់ម្នាក់បានរងរបួសក្នុងការវាយប្រហារនេះ ហើយបច្ចុប្បន្នកំពុងទទួលការព្យាបាល”។

លោក Gladkov បានបន្ថែមថា ការបាញ់ផ្លោងនេះបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ នៅក្នុងភូមិដែលមានប្រជាជនជាង ៤៧០០នាក់ ថ្វីបើទំហំនៃការខូចខាតទាំងស្រុង កំពុងត្រូវបានវាយតម្លៃក៏ដោយ។
គួរបញ្ជាក់ថា ភូមិជាច្រើននៅក្នុងតំបន់ព្រំដែនរបស់ប្រទេសរុស្ស៊ីដូចជា Belgorod និង Bryansk បានស្ថិតនៅក្រោមការបាញ់ផ្លោងពីសំណាក់អ៊ុយក្រែនកាលពីសប្តាហ៍មុន។ ការវាយប្រហារអាក្រក់បំផុតបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងភូមិ Klimovo នៃតំបន់ Bryansk ដោយមនុស្សចំនួនប្រាំបីនាក់ រួមទាំងក្មេងប្រុសអាយុ២ឆ្នាំម្នាក់ និងម្តាយដែលមានផ្ទៃពោះរបស់គាត់បានរងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទីបំផុត រូបភាពនិងវីដេអូដំបូង នៃការលិចនាវាចម្បាំងរុស្ស៊ី ក្នុងសមុទ្រខ្មៅ ត្រូវបានបញ្ចេញ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


