Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋកាលីហ្វ័រញ៉ា បញ្ចេញថង់ខ្ចប់សាកសពថ្មី បម្រុងទុកសម្រាប់អ្នកស្លាប់ដោយកូវីដ

បានផុស

នៅ

អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បាននិយាយនៅឯសន្និសីទសារព័ត៌មានស្ដីពីជំងឺកូវីដ ១៩ កាលពីថ្ងៃអង្គារថា រដ្ឋកាលីហ្វ័រញ៉ាបានចែកចាយថង់ខ្ទប់សាកសពដែលបានទិញថ្មីចំនួន ៥,០០០ ថង់ និងទូទឹកកកក្លាស្សេសពទំហំ ១៦ ម៉ែត្រចំនួន ៦០ គ្រឿងសម្រាប់បម្រុងទុកនៅតាមទីក្រុង និងនៅមន្ទីរពេទ្យ ។

លោកអភិបាលរដ្ឋបាននិយាយថា ថង់ខ្ចប់សាកសពត្រូវបានបញ្ជូនទៅទីក្រុង San Diego ទីក្រុង Los Angeles និងទីក្រុង Inyo ។ លោកក៏បានព្រមានផងដែរថា នេះជាជំងឺដ៏កាចសាហាវ ហើយយើងចាំបាច់ត្រូវគិតពីកន្លែងដែលយើងស្ថិតនៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Newsom បាននិយាយថា ចេតនារបស់គាត់មិនមែនដើម្បីបំភ័យប្រជាជនកាលីហ្វ័រញ៉ានោះទេ ប៉ុន្តែភាពធ្ងន់ធ្ងរនេះគឺជាការមិនអាចព្រងើយកន្តើយបានឡើយ ។

រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣២,២២៦ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ និងមានអ្នកស្លាប់ចំនួន ១៤២ នាក់ ។ លោក Newsom បាននិយាយថា ជាមធ្យមមនុស្ស ១៦៣ នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះជារៀងរាល់ថ្ងៃក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ ។

ទន្ទឹមនោះចំនួនអ្នកឆ្លងជំងឺថ្មីរយៈពេលតែមួយថ្ងៃកាលពីថ្ងៃអង្គារគឺកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រ ខណៈចំនួនអ្នកស្លាប់ក៏ខ្ពស់ផងដែរចាប់តាំងពីរោគរាតត្បាតបានចាប់ផ្តើមក្នុងរដ្ឋនេះពោលកើនដល់ ២២៥ នាក់កាលពីថ្ងៃសុក្រ ។

បន្ថែមពីនេះអត្រាអ្នកចូលសម្រាកនៅមន្ទីរពេទ្យក៏ត្រូវបានគេមើលឃើញផងដែរថាមានការកើនឡើង ៦៨ ភាគរយក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះសហរដ្ឋអាមេរិកគឺជាប្រទេសដែលរងគ្រោះខ្លាំងបំផុតលើពិភពលោកដោយមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៧,១៤៣,៩៤២ ករណី និងមានអ្នកស្លាប់ចំនួន ៣១១,០៧៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣៥ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម