លោក Biden នឹងចាក់វ៉ាក់សាំងកូវីដនៅដើមសប្តាហ៍ក្រោយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក Biden នឹងចាក់វ៉ាក់សាំងកូវីដនៅដើមសប្តាហ៍ក្រោយ

បានផុស

នៅ

សារព័ត៌មាន CNN បានរាយការណ៍ថា ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden នឹងចាក់វ៉ាក់សាំងកូវីដ ១៩ លើកដំបូងរបស់គាត់នៅដើមសប្ដាហ៍ក្រោយ ហើយគ្រោងនឹងបង្ហាញជាសាធារណៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធនៅទីក្រុង Wilmington រដ្ឋ Delaware ថា “ខ្ញុំមិនចង់ចាក់វ៉ាក់សាំងមុនគេនោះទេ ប៉ុន្តែខ្ញុំចង់ធ្វើឲ្យប្រាកដថាយើងបង្ហាញដល់ប្រជាជនអាមេរិកថាវាមានសុវត្ថិភាពក្នុងការចាក់វ៉ាក់សាំង ។ នៅពេលខ្ញុំធ្វើវាខ្ញុំនឹងធ្វើជាសាធារណៈដូច្នេះអ្នកទាំងអស់គ្នាអាចធ្វើជាសាក្សីនៃការសំរេចបានរបស់ខ្ញុំ” ។

លោក Biden បានប្រាប់កម្មវិធី Jake Tapper របស់ទូរទស្សន៍ CNN កាលពីដើមខែនេះថា គាត់សប្បាយចិត្តដែលទទួលបានវ៉ាក់សាំងការពារវីរុសនេះ នៅពេលដែលវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លងកំពូលរបស់ប្រទេសបាននិយាយថា វាមានសុវត្ថិភាព ហើយគាត់នឹងចាក់វ៉ាក់សាំងនេះជាសាធារណៈដើម្បីបង្ហាញទំនុកចិត្តរបស់គាត់លើវ៉ាក់សាំង ខណៈអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris ក៏បាននិយាយនៅក្នុងបទសម្ភាសន៍នោះដែរថា លោកស្រីក៏នឹងចាក់វ៉ាក់សាំងនេះផងដែរ ។

ទន្ទឹមនោះអតីតប្រធានាធិបតី ៣ រូបគឺលោក Bill Clinton លោក George W. Bush និងលោក Barack Obama សុទ្ធតែបាននិយាយថា ពួកគាត់នឹងចាក់វ៉ាក់សាំងការពារវីរុសនេះជាសាធារណៈដើម្បីបង្ហាញពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា ។

បន្ថែមពីនេះដូសដំបូងនៃវ៉ាក់សាំង Pfizer-BioNTech ត្រូវបានចាក់បញ្ចូលទៅក្នុងបុគ្គលិកថែទាំសុខភាពដែលនៅជួរមុខនៃរោគរាតត្បាតកាលពីថ្ងៃចន្ទ ។ វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតិដោយរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) សម្រាប់ប្រើជាបន្ទាន់កាលពីសប្តាហ៍មុន ខណៈ FDA ក៏កំពុងពិចារណាលើការអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នៅសប្តាហ៍នេះផងដែរ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer-BioNTech បានប្រកាសពីប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ ១៩ ចំនួន ៩៥ ភាគរយ ខណៈក្រុមហ៊ុន Moderna មានប្រសិទ្ធភាពចំនួន ៩៤ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ ទីបំផុត WHO បញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រទៅ អ៊ូហាន ដើម្បីរកប្រភពដើមនៃវីរុសកូរ៉ូណា

ចុចអាន ៖ ជនជាតិអាមេរិកមានប្រតិកម្មធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services