Connect with us

ព័ត៌មានអន្ដរជាតិ

បណ្ដាញសង្គម វៀតណាម កំពុងផ្អើលស៊ែរឃ្លីបបង្គា​មាស ​ព្រោះជឿថានាំសំណាង​ខ្លាំង

បានផុស

នៅ

រូបភាព និងឃ្លីបបង្គាពណ៌មាស ឬលឿងខ្ចី កំពុងត្រូវបានចែករំលែកតៗគ្នាលើបណ្តាញសង្គម វៀតណាម ព្រោះពួកគេជឿថា វាជាបង្គាដ៏កម្រ និងមានតម្លៃថ្លៃបំផុត ហើយអ្នកណាដែលបានឃើញ ប្រាកដជាមានសំណាងជាងបានមាសទៅទៀត។

Con tôm vàng hiếm ở Việt Nam: ai nhìn thấy sẽ rất may mắn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ ឃ្លីបខ្លីមួយត្រូវបានបង្ហោះលើបណ្តាញសង្គម TikTok ដោយបានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សរាប់ពាន់នាក់មកបញ្ចេញមតិខុសៗគ្នា។ ចំណុច​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​រូបភាព​បង្គា​ដែល​មាន​ពណ៌​លឿង​ខ្ចី​ខុស​ពី​បង្គា​ធម្មតា និងត្រូវម្ចាស់គណនីហៅថា បង្គាមាស។ ក្នុងនោះម្ចាស់​ឃ្លីប​​​បាននិយាយ​​ថា «អ្នក​ណា​បាន​មើល​ឃ្លីប​នេះ ពួកគេនឹងទទួលបានសំណាងធំ ជាងបានមាស ១គីឡូទៅទៀត។ ខ្ញុំមិនដឹងថា មានមនុស្សប៉ុន្មាននាក់ធ្លាប់ឃើញបង្គានេះពីមុនមកទេ ព្រោះ​ក្នុង​ចំណោម​បង្គា​រាប់រយ​លាន​ នេះជាបង្គា​តែ​មួយ​​ប៉ុណ្ណោះ ដែលខ្ញុំបានឃើញ​»។

Con tôm vàng hiếm ở Việt Nam: ai nhìn thấy sẽ rất may mắn

បើមើលតាមរូបភាព និងវីដេអូឃ្លីប ​បង្គានេះពិតជាមានពណ៌មាសប្រាកដមែន ទាំង​​សំបកខាងក្រៅ និងសាច់របស់វា។ វាជាបង្គាចិញ្ចឹមដែលត្រូវបានម្ចាស់ស្រីរកឃើញនៅក្នុង​ស្រះ ​ពេលនាងស្រង់ដើម្បីយកទៅលក់។

Con tôm vàng hiếm ở Việt Nam: ai nhìn thấy sẽ rất may mắn

ក្រោយពីរកឃើញបង្គាមាសនេះ ម្ចាស់បង្គាបានបង្ហោះវីដេអូឃ្លីបដោយប្រាប់ថា នាងបានឈ្នះឆ្នោតចំនួន ៣ពាន់លានដុង ព្រោះតែបង្គាមាសនេះមករស់នៅក្នុងស្រះរបស់នាង។ នេះហើយជាមូលហេតុដែលនាងនិយាយថា ​អ្នក​ណា​បាន​ឃើញ​ឃ្លីប​របស់នាង​នឹង​មាន​សំណាង​ខ្លាំង​ ដូចនាងអ៊ីចឹង។

Con tôm vàng hiếm ở Việt Nam: ai nhìn thấy sẽ rất may mắn

យ៉ាងណាមិញ មានមនុស្សមួយចំនួនមិនជឿនោះទេ ដោយពួកគេគិត​ថាវា​គ្រាន់​តែ​ជា​បង្គា​ដែល​គេ​លាប​ពណ៌ ខណៈអ្នកខ្លះ​ទៀត​ជឿជាក់​ថា ​នេះ​ជា​បង្គា​កម្រពិតមែន។

សូមទស្សនាវីដេអូខាងក្រោម!

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សេដ្ឋី វៀតណាម ស្រឡាញ់មាសខ្លាំងពេក សង់វិមានស្រោបមាស ទុកមើលលេង

ចុចអាន៖ ប្ដីប្រពន្ធវៀតណាម១គូ ​ជាប់​កំណត់​ត្រា​មាន​កូន​ច្រើន​ជាង​គេប្រចាំប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម