ចិនធ្វើតេស្តមនុស្សជាង៤លាននាក់ក្នុងមួយទីក្រុងបន្ទាប់ពីផ្ទុះកូវីដនៅ ស៊ីនជាំង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចិនធ្វើតេស្តមនុស្សជាង៤លាននាក់ក្នុងមួយទីក្រុងបន្ទាប់ពីផ្ទុះកូវីដនៅ ស៊ីនជាំង

Published

on

ជាថ្មីម្តងទៀត ប្រទេសចិនបានចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំរកវីរុសកូរ៉ូណានៅក្នុងទីក្រុងមួយទាំងមូលស្របពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងតំបន់នៃខេត្ត ស៊ីនជាំង។

មនុស្សប្រហែល៤.៧លាននាក់ក្នុងទីក្រុង Kashgar កំពុងត្រូវបានធ្វើតេស្តខណៈគិតត្រឹមពេលនេះ មានករណីមិនបង្ហាញរោគសញ្ញាចំនួន១៣៨ករណីត្រូវបានរកឃើញ។

ប្រទេសចិនទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការទប់ស្កាត់អត្រាឆ្លងឲ្យថយចុះប៉ុន្តែនៅតែបន្តមានការផ្ទុះឡើងតូចៗ។

ស៊ីនជាំង គឺជាតំបន់របស់ជនជាតិភាគតិចកាន់សាសនាឥស្លាម អ៊ុយហ្គ័រ របស់ប្រទេសចិនហើយពួកគេត្រូវបានក្រុមសិទិ្ធមនុស្សនិយាយថា កំពុងទទួលរងការធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។

សាលារៀននៅទីក្រុង Kashgar បានបិទទ្វារហើយប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីទីក្រុងទេលើកលែងតែពួកគេមានលិខិតបញ្ជាក់ តេស្តអវិជ្ជមាន។

ករណីដំបូងនៃការផ្ទុះឡើងនៅ Kashgar គឺស្ត្រីមិនបង្ហាញរោគសញ្ញាម្នាក់ដែលធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងតំបន់ Shufu។

ស្ត្រីរូបនេះគឺជាករណីដំបូងគេដែលត្រូវបានរកឃើញនៅចិនដីគោកក្នុងរយៈពេល១០ថ្ងៃ។

ការធ្វើតេស្តទ្រង់ទ្រាយធំដែលចាប់ផ្តើមកាលពីថ្ងៃសៅរ៍បានរកឃើញករណីមិនបង្ហាញរោគសញ្ញាចំនួន១៣៧ករណីផ្សេងទៀត។

គួរបញ្ជាក់ថា ករណីមិនបង្ហាញរោគសញ្ញាមិនត្រូវបានរាប់បញ្ចូលទៅក្នុងចំនួនសរុបជាផ្លូវការរបស់ប្រទេសចិនទេ។ ចិនមានការឆ្លងជំងឺកូវីដ១៩ចំនួន៨៥,៨១៩ករណីខណៈមានអ្នកស្លាប់៤,៦៣៤នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services