Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប ថា អាមេរិក ទទួលបានប្រយោជន៍ច្រើនបំផុតពីវិបត្តិ អ៊ុយក្រែន

បានផុស

នៅ

សមាជិកសភាអឺរ៉ុបលោកស្រី Clare Daly បាននិយាយថា សហរដ្ឋអាមេរិកកំពុងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Clare Daly បានលើកឡើងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន China Media Group នៅខាងក្រៅសម័យប្រជុំពេញអង្គរបស់ខ្លួននៅទីក្រុង Strasbourg កាលពីថ្ងៃអង្គារ ។

លោកស្រី Daly បាននិយាយថា សហរដ្ឋអាមេរិកទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីវិបត្តិអ៊ុយក្រែន ហើយអ្នកដែលរងគ្រោះគឺអឺរ៉ុប ហើយអឺរ៉ុបនឹងបង់ថ្លៃយ៉ាងធ្ងន់ធ្ងរ ។

លោកស្រីបញ្ជាក់ថា ចំណែកមូលហេតុចម្បងដែលជម្លោះនៅតែបន្តដល់ពេលនេះគឺដោយសារតែសហរដ្ឋអាមេរិកមិនចង់បានសន្តិភាព ។ ពួកគេចង់ឲ្យសង្រ្គាមបន្តដើម្បីធ្វើឲ្យរុស្ស៊ីចុះខ្សោយ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្ដើមការវាយប្រហារលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ លោក ពូទីន នឹងផ្ទេរអំណាចមួយរយៈពេលខ្លី ដោយសារមូលហេតុនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម