Connect with us

ព័ត៌មានអន្ដរជាតិ

តើមេដឹកនាំអឺរ៉ុបណាខ្លះត្រូវធ្វើចត្តាឡីស័កបន្ទាប់ពីលោក Macron ឆ្លងកូវីដ?

បានផុស

នៅ

មេដឹកនាំអឺរ៉ុបមួយចំនួនកំពុងធ្វើចត្តាឡីស័កបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។

លោក Macron អាយុ៤២ឆ្នាំនឹងត្រូវដាក់ខ្លួននៅដាច់ពីគេរយៈពេល៧ថ្ងៃហើយធ្វើការពីចម្ងាយ។

ប្រធានាធិបតីបារាំងរូបនេះបានចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះរួមទាំងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបផងដែរ។

គេមិនទាន់ដឹងថាតើលោក Macron បានឆ្លងវីរុសនេះយ៉ាងដូចម្តេចនោះទេប៉ុន្តែការិយាល័យរបស់គាត់បាននិយាយថា ខ្លួនកំពុងព្យាយាមកំណត់អំពីទំនាក់ទំនងរបស់គាត់នាពេលថ្មីៗនេះ។

តើមានអ្នកណាទៀតដែលត្រូវធ្វើចត្តាឡីស័ក?

ក្នុងចំណោមអ្នកដែលត្រូវធ្វើចត្តាឡីស័ករួមមានប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel, នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sánchez និងអគ្គលេខាធិការអង្គការ OECD លោក Angel Gurría។ មេដឹកនាំទាំងអស់នេះបានជួបជាមួយលោក Macron នៅក្នុងសប្តាហ៍នេះ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sánchez 
អគ្គលេខាធិការអង្គការ OECD លោក Angel Gurría

នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក António Costa អាយុ៥៩ឆ្នាំបានលុបចោលរាល់ការធ្វើទស្សនកិច្ចជាផ្លូវការហើយកំពុងធ្វើចត្តាឡីស័កនិងរង់ចាំលទ្ធផលតេស្តបន្ទាប់ពីលោកបានទទួលទានអាហារថ្ងៃត្រង់ការងារនៅទីក្រុងប៉ារីសជាមួយលោក Macron កាលពីថ្ងៃពុធ។

នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក António Costa

នាយករដ្ឋមន្រ្តីប៊ែលហ្សិកលោក Alexander De Croo និងនាយករដ្ឋមន្រ្តីលុចសាំប៊ួលោក Xavier Bettel ក៏កំពុងធ្វើចត្តាឡីស័កផងដែរបន្ទាប់ពីទាក់ទងជាមួយប្រធានាធិបតីបារាំង៕

នាយករដ្ឋមន្រ្តីប៊ែលហ្សិកលោក Alexander De Croo
នាយករដ្ឋមន្រ្តីលុចសាំប៊ួលោក Xavier Bettel

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រធានាធិបតីបារាំងលោក Macron ឆ្លងកូវីដ

ចុចអាន៖ មេដឹកនាំទួរគីស្នើឲ្យជនរួមជាតិធ្វើពហិការទំនិញបារាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម