ធ្លាក់ព្រិលកប់រថយន្ត១,០០០គ្រឿង ស្ទះចរាចរណ៍២ថ្ងៃនៅ ជប៉ុន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ធ្លាក់ព្រិលកប់រថយន្ត១,០០០គ្រឿង ស្ទះចរាចរណ៍២ថ្ងៃនៅ ជប៉ុន

Published

on

ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមរំដោះយានយន្តជាង១,០០០គ្រឿងដែលបានជាប់គាំងនៅលើផ្លូវហាយវ៉េរយៈពេល២ថ្ងៃមកហើយបន្ទាប់ពីព្យុះព្រិលដ៏ខ្លាំងមួយបានវាយប្រហារប្រទេសជប៉ុន។

អាជ្ញាធរបានចែកចាយស្បៀងអាហារ ប្រេងឥន្ធនៈនិងភួយដល់អ្នកបើកបរនៅលើផ្លូវល្បឿនលឿន Kanetsu ដែលភ្ជាប់ពីរាជធានីតូក្យូទៅទីក្រុង Niigata នៅភាគខាងជើង។

ព្រិលដែលបានចាប់ផ្តើមធ្លាក់កាលពីល្ងាចថ្ងៃពុធបានបង្កឲ្យមានការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ។ វាក៏បានបណ្តាលឲ្យផ្ទះជាង១០,០០០ខ្នងនៅភាគខាងជើងនិងខាងលិច គ្មានអគ្គិសនីប្រើប្រាស់ផងដែរ។

ដោយដកស្រង់សម្តីប៉ូលិសនិងប្រតិបត្តិករផ្លូវហាយវ៉េ East Nippon Expressway Co, កាសែតក្យូដូបានរាយការណ៍ថា មានការកកស្ទះចរាចរណ៍រហូតដល់ទៅ១៦.៥គីឡូម៉ែត្រឯណោះ។

ក្រុមមន្រ្តីបានប្រើគ្រឿងចក្រធុនធ្ងន់និងកម្លាំងពលកម្មរួមផ្សំគ្នាដើម្បីជីករថយន្តចេញម្តងមួយៗប៉ុន្តែគិតត្រឹមថ្ងៃសុក្រនេះ រថយន្តប្រហែល១,០០០គ្រឿងនៅតែជាប់គាំងលើដងផ្លូវ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយក្រុង Niigata បានប្រាប់ AFP កាលពីយប់ថ្ងៃព្រហស្បតិ៍ថា “យើងកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះអ្នកបើកបរនិងអ្នកដំណើរ។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តប្រតិបត្តិការនេះនៅពេលយប់”។

ការកកស្ទះចរាចរណ៍ស្រដៀងគ្នានេះក៏បានកើតឡើងនៅលើផ្លូវ Joshinetsu Expressway ក្បែរនោះផងដែរដោយយានយន្តប្រមាណ៣០០គ្រឿងត្រូវជាប់គាំង។

យោងតាមទីភ្នាក់ងារឧតុនិយមបានឲ្យដឹងថា ព្រិលធ្លាក់ខ្លាំងបំផុតក្នុងឆ្នាំនេះត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ចុងសប្តាហ៍នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កំពុងមានការភ័យខ្លាចថា ស្ថានការណ៍ជំងឺផ្តាសាយបក្សីកាន់តែអាក្រក់នៅជប៉ុនអាចបង្កឲ្យមានរោគរាតត្បាតដូចកូវីដ

ចុចអាន៖ ជប៉ុន យល់ព្រមចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនរបស់ខ្លួនដោយឥតគិតថ្លៃ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ5 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ5 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ7 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ7 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services