Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំអឺរ៉ុបម្នាក់ទៀតតេស្តឃើញកូវីដបន្ទាប់ពីចូលរួមកិច្ចប្រជុំ EU ជាមួយលោក Macron

បានផុស

នៅ

នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Igor Matovic បាននិយាយនៅថ្ងៃនេះថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ពោលគឺមួយសប្តាហ៍បន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចប្រជុំកំពូលសហភាពអ៊ឺរ៉ុបនៅក្នុងទីក្រុង ប្រ៊ូសសែល។

នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Igor Matovic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំកំពូលនេះត្រូវបានគេជឿជាក់ថាជាកន្លែងដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បានឆ្លងវីរុសកូរ៉ូណាហើយហេតុជំរុញឲ្យបណ្តាមេដឹកនាំអឺរ៉ុបនិងក្រុមមន្ត្រីកំពូលរបស់ប្រទេសបារាំងត្រូវប្រញាប់ប្រញាល់ធ្វើចត្តាឡីស័ក។

ភ្ជាប់ជាមួយរូបភាពនៃសារដែលមានលទ្ធផលតេស្តរបស់គាត់ លោក Matovic បានសរសេរលើទំព័រ Facebook របស់ខ្លួនថា “ថ្ងៃនេះ ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នក”។

ប្រធានាធិបតីបារាំងលោក Emmanuel Macron

យោងតាមគេហទំព័រ Worldometers បានឲ្យដឹងថា ប្រទេសស្លូវ៉ាគីមានករណីឆ្លងកូវីដសរុបចំនួន១៤៦,១២៤ករណី ស្លាប់១,៤៤០នាក់និងជាសះស្បើយ១០៤,៥៦០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail 

ចុចអាន៖ តើមេដឹកនាំអឺរ៉ុបណាខ្លះត្រូវធ្វើចត្តាឡីស័កបន្ទាប់ពីលោក Macron ឆ្លងកូវីដ?

ចុចអាន៖ Breaking News! ប្រធានាធិបតីបារាំងលោក Macron ឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម