Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងៗយកគ្រាប់បែកទៅលក់ ស្រាប់តែផ្ទុះស្លាប់១៥នាក់នៅ អាហ្វហ្គានីស្ថាន

បានផុស

នៅ

ប្រភពពីមន្ត្រីនិងប៉ូលិសបានឲ្យដឹងថា ការផ្ទុះមួយបានសម្លាប់កុមារ១៥នាក់និងមនុស្ស២០នាក់ផ្សេងទៀតរងរបួសនៅក្នុងខេត្ត Ghazni ភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុនៃការផ្ទុះក្នុងស្រុក Gilan នេះនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេប៉ុន្តែអ្នកស្រុកបាននិយាយថា គ្រាប់មិនទាន់ផ្ទុះមួយគ្រាប់បានផ្ទុះឡើងនៅពេលក្មេងៗយកវាទៅលក់ឲ្យអ្នកទិញ។

ស្របពេលជាមួយគ្នានោះ ក្រុមសកម្មប្រយុទ្ធតាលីបង់ក៏បាននិយាយដែរថា ការផ្ទុះនេះគឺជារឿងចៃដន្យ។

ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល១៤:០០ (ម៉ោងក្នុងស្រុក) នៅជិតផ្ទះក្នុងភូមិមួយដែលពិធីសូត្រគម្ពីកូរ៉ានកំពុងធ្វើឡើង។

ក្រុមមន្ត្រីមូលដ្ឋានបានអះអាងថា ចំនួនអ្នកស្លាប់អាចខ្ពស់ជាងនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ផ្ទុះគ្រាប់បែកក្នុងផ្សារ ស្លាប់និងរបួសមនុស្សជាង៦០នាក់នៅ អាហ្វហ្គានីស្ថាន

ចុចអាន៖ ផ្ទុះគ្រាប់បែកក្នុងសាលារៀនប៉ាគីស្ថាន ស្លាប់និងរបួសមនុស្សជាង៥០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម