ប្រកាសបើកទទួលភ្ញៀវទេសចរមិនបានប៉ុន្មានផង ថៃរកឃើញករណីឆ្លងកូវីដក្នុងសហគមន៍
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប្រកាសបើកទទួលភ្ញៀវទេសចរមិនបានប៉ុន្មានផង ថៃរកឃើញករណីឆ្លងកូវីដក្នុងសហគមន៍

Published

on

មន្ត្រីសុខាភិបាលបាននិយាយនៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ថា ប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ថ្មីក្នុងតំបន់ចំនួន ៤ ករណីបន្ថែមទៀត ខណៈដែលប្រទេសនេះបានចាប់ផ្តើមបើកប្រទេសឡើងវិញសម្រាប់ភ្ញៀវទេសចរ បន្ទាប់ពីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះអស់ជាច្រើនខែ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីសុខាភិបាលជាន់ខ្ពស់លោក Sopon Iamsirithaworn បានប្រាប់សន្និសីទសារព័ត៌មានថា ស្ត្រីអាយុ ៦៧ ឆ្នាំម្នាក់ដែលជាអ្នកលក់បង្គានៅខេត្ត Samut Sakhon ត្រូវបានបញ្ជាក់ថាបានធ្វើតេស្តវិជ្ជមានជំងឺនេះ ខណៈដែលមនុស្ស ៣ នាក់នៃក្រុមគ្រួសាររបស់ស្រ្តីរូបនេះក៏បានធ្វើតេស្តវិជ្ជមានផងដែរ ។

មន្ត្រីខាងលើបាននិយាយថា ស្រី្តរូបនោះមិនមានប្រវត្តិធ្វើដំណើរក្រៅប្រទេសនោះទេ ហើយពួកគេកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តលើមនុស្សចំនួន ១៦៥ នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ត្រីនោះ ខណៈក្រុមមន្ត្រីក៏កំពុងប្រមូលព័ត៌មានដើម្បីរកប្រភពដើមនៃការឆ្លងនេះផងដែរ ។

ការឆ្លងថ្មីនេះកើតឡើងនៅពេលដែលអាជ្ញាធរថៃកាលពីថ្ងៃព្រហស្បតិ៍បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសវិលត្រឡប់មកប្រទេសនេះវិញក្នុងគោលបំណងដើម្បីស្តារឧស្សាហកម្មទេសចរណ៍ដែលកំពុងធ្លាក់ចុះខ្លាំង ។

ប្រទេសថៃបានបន្ធូរបន្ថយការរឹតត្បិតសម្រាប់ពលរដ្ឋមកពីជាង ៥០ ប្រទេស ប៉ុន្តែអ្នកទេសចរនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ២ សប្តាហ៍នៅពេលមកដល់ ហើយនឹងត្រូវបង្ហាញវិញ្ញាបនប័ត្រសុខភាពដើម្បីបង្ហាញថាពួកគេមិនមានករណីឆ្លងជំងឺកូវីដ ១៩ ក្នុងរយៈពេល ៧២ ម៉ោងមុនពេលធ្វើដំណើរ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៤,៣៣១ ករណី និងមានអ្នកស្លាប់ចំនួន ៦០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ22 mins ago

បន្ទាន់! សាលារាជធានីភ្នំ​ពេញ ប្រកាស​ស្នើសុំ​ឲ្យ​អ្នក​វិជ្ជមាន​កូវីដ១៩ ១២នាក់ ទាក់ទង​មក​អាជ្ញាធរ​ជា​បន្ទាន់

ព័ត៌មានជាតិ51 mins ago

លោកស្រី ឱ វណ្ណឌីន ថាពលរដ្ឋខ្មែរ និងបរទេសគង់តែទទួលបានវ៉ាក់សាំងគ្រាន់តែមុននិងក្រោយ

ព័ត៌មានជាតិ1 hour ago

រកឃើញ​អាជីវករ​ផ្សារ​ចាស់​១០នាក់​ តេស្ត​វិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ1 hour ago

ឡូយ​មែន​!​ មាន​អេស៊ីលីដា​ម៉ូ​បា​លអាច​ខ្ចីលុយ​បាន​ភ្លាមៗ​មិនចាំបាច់​ទៅ​ធនាគារ​ឡើយ​

ព័ត៌មានជាតិ2 hours ago

សម្តេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ចំពោះ​តួនាទី​ឈានមុខ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services