Connect with us

ព័ត៌មានអន្ដរជាតិ

បាតុ​ករថៃទាំងសងខាង កំពុងព្យាយាម​ទាញ​អាល្លឺម៉ង់ ចូល​ពាក់​ព័ន្ធក្នុង​វិបត្តិនយោបាយ​របស់ខ្លួន

បានផុស

នៅ

ក្រុមអាវ​លឿង ដែល​គេ​ស្គាល់​ថា​ជា​អ្នកស្មោះស្ម័គ្រ​និង​របបរាជានិយម​ក្នុង​ប្រទេស​ថៃ បាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​ក្រុម​បាតុករដែល​កំពុង​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ ដោយ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ ក្រុមអាវលឿង បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​ស្ថានទូតអាល្លឺម៉ង់ ប្រចាំ​ទីក្រុងបាងកក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុង​ពេល​ប្រមូល​ផ្តុំ​គ្នា ក្រុមអ្នកតវ៉ា បាន​ស្រែក​ជូនពរស្តេច​របស់ខ្លួន និង​កាន់បដាគាំទ្រ​ដល់​រាជានិយម​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេ​ស ហើយ​បាន​ដាក់​ញត្តិ​ទៅស្ថានទូត​អាល្លឺម៉ង់​ទៀត​ផង។

លោក Nititorn Lumlua មាន​មុខរបរ​ជាមេធាវី បាន​អំពាវនាវឲ្យ​ពលរដ្ឋ​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​ស្ថាន​ទូត​អាល្លឺម៉ង់ ដោយ​សង្ឃឹម​ថា អាជ្ញាធរ​ប្រទេស​អឺរ៉ុប​មួយ​នេះ អាច​ទទួល​បាន​ព័ត៌មាន​ត្រឹម​ត្រូវពី​ស្ថានភាព​នយោបាយក្នុង​ប្រទេស​ថៃនៅ​ពេល​នេះ។

ដោយឡែក ក្រុមបាតុក​រ​ដែល​គេ​ស្គាល់​ថា ជា​អ្នក​ប្រឆាំង​រដ្ឋាភិបាល​យោធា​ថៃ និង​កំពុង​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ប្រជាជាតិអាស៊ាន​មួយ​នេះ បាន​កំពុង​មាន​ចេតនា​ប្រមូល​ផ្តុំ​គ្នា ដង្ហែរក្បួន​ទៅ​កាន់​ស្ថានទូត​បរទេស​ក្នុង​ប្រទេស​ថៃ​ដូច​គ្នា។

ក្រុមប្រឆាំង​រដ្ឋាភិបាល និង​ប្រឆាំង​ការ​គ្រប់​គ្រង​អំណាច​ដោយ​ស្តេច​ថៃ បាន​កំពុង​មាន​ចេតនា​ដាក់​ញត្តិ​ចូល​ស្ថានទូត​អាល្លឺម៉ង់ ទាមទារ​ឲ្យ​ប្រទេស​នេះវាយតម្លៃ​លើ​កំហុស​របស់​ស្តេច Vajiralongkorn ដោយ​ទោស​បាន ព្រះអង្គ​បានរំលោភលើអធិបតេយ្យភាព​របស់​ប្រទេស​អាល្លឺម៉ង់ តាម​រយៈ​ការ​ប្រើប្រាស់​អំណាច​ក្សត្រ​លើ​ទឹក​ដីអាល្លឺម៉ង់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

អត្ថបទពាក់ព័ន្ធ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម