Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ក៏ចាក់វ៉ាក់សាំងកូវីដដល់ក្រុមមនុស្សប្រភេទនេះមុនគេដែរ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក Jens Spahn បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមមនុស្សដែលមានអាយុលើសពី ៨០ ឆ្នាំនឹងទទួលបានវ៉ាក់សាំងកូវីដ ១៩ ដំបូងគេនៅក្នុងប្រទេសអាល្លឺម៉ង់ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Berlin លោក Spahn បាននិយាយថា ក្រសួងរបស់លោកបានកំណត់អត្តសញ្ញាណក្រុមដែលនឹងត្រូវផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងនេះរួចហើយ ហើយគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា “យើងនឹងផ្តល់ការចាក់វ៉ាក់សាំងជាមុនដល់អ្នកដែលត្រូវការការការពារជាបន្ទាន់ អ្នករស់នៅតាមផ្ទះ អ្នកដែលមានអាយុលើសពី ៨០ ឆ្នាំ និងបុគ្គលិកផ្សេងទៀតជាដើម” ។

ជិត ៥០ ភាគរយនៃអ្នកដែលបានស្លាប់ដោយសារជំងឺនៅប្រទេសអាល្លឺម៉ង់រហូតមកដល់ពេលនេះគឺជាមនុស្សដែលមានអាយុលើសពី ៨០ ឆ្នាំ ។

ទន្ទឹមនោះបុគ្គលិកថែទាំសុខភាពរដ្ឋ និងសង្គមជួរមុខក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលបានការចាក់វ៉ាក់សាំងនេះផងដែរ ខណៈក្រុមអាទិភាពទី ២ ដែលកំណត់ដោយក្រសួងសម្រាប់ការចាក់វ៉ាក់សាំងនេះរួមមានមនុស្សដែលមានអាយុលើសពី ៧០ ឆ្នាំដែលមានជំងឺវង្វេងវង្វាន់ និងមិនមានជំងឺប្រតិកម្ម ។

ស្របពេលជាមួយគ្នានេះមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ អ្នកជំងឺរ៉ាំរ៉ៃ និងបុគ្គលិកនៃវិស័យសាធារណៈដែលកំពុងធ្វើការក្រោមហានិភ័យខ្ពស់ក៏ត្រូវបានបញ្ចូលក្នុងក្រុមអាទិភាពទី ៣ ផងដែរ ។

ប្រទេសអាល្លឺម៉ង់គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ ១៩ នៅថ្ងៃទី ២៧ ខែធ្នូ ប្រសិនបើនិយតករអឺរ៉ុបអនុម័តការចាក់វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech នៅសប្តាហ៍ក្រោយ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអាល្លឺម៉ង់មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,៤៦៩,៩៩១ ករណី និងមានអ្នកស្លាប់ចំនួន ២៦,០០៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម