Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅអាហ្វ្រិកក៏រកឃើញជំងឺកូវីដ១៩ក្លាយពូជប្រភេទថ្មីដែរ

បានផុស

នៅ

ក្រសួងសុខាភិបាលបានប្រកាសកាលពីចុងសប្តាហ៍ថា វីរុសកូរ៉ូណាក្លាយប្រភេទថ្មីត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ នេះអាចពន្យល់ពីល្បឿននៃការចម្លងរលកទីពីរដែលក៏ជះឥទ្ធិពលដល់អ្នកជំងឺវ័យក្មេងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូងលោក Zwelini Mkhize បាននិយាយថា “វីរុសក្លាយ 501.V2 ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវអាហ្វ្រិកខាងត្បូងនិងបានរាយការណ៍ទៅអង្គការសុខភាពពិភពលោករួចហើយ”។

ក្រុមនេះបានពិនិត្យសំណាករាប់រយពីទូទាំងប្រទេសចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតក្នុងខែមីនាមក។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ពួកគេបានកត់សម្គាល់ឃើញថា មានបម្រែបម្រួលជាក់លាក់ក្នុងលទ្ធផលអំឡុងរយៈពេលពីរខែចុងក្រោយនេះ”។

វេជ្ជបណ្ឌិតនៅអាហ្វ្រិកខាងត្បូងក៏បានកត់សម្គាល់ឃើញការផ្លាស់ប្តូរសណ្ឋាននៃការរាតត្បាតផងដែរដោយអ្នកជំងឺវ័យក្មេងកាន់តែច្រើនមានការវិវត្តនៃទម្រង់ធ្ងន់ធ្ងរនៃជំងឺនេះ។

លោករដ្ឋមន្ត្រីបន្ថែមថា “ការអះអាងទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថា រលកទីពីរដែលយើងកំពុងឆ្លងកាត់គឺបង្កឡើងដោយជំងឺកូវីដ១៩ក្លាយពូជថ្មី”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zwelini Mkhize បានលើកឡើងថា គាត់មិនរំពឹងថានឹងមានរលកទីពីរលឿនខ្លាំងទេ។ បន្ថែមពីលើល្បឿននៃការចម្លងដែលអាចទាក់ទងទៅនឹងជំងឺកូវីដ១៩ក្លាយនេះ លោកបាននិយាយថា “សូមកុំទាន់ភ័យស្លន់ស្លោ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Africa News

ចុចអាន៖ ផ្ទុះជំងឺថ្មី “កូវីដក្លាយពូជ” ដែលឆ្លងខ្លាំងជាងកូវីដ១៩ទៅទៀត

ចុចអាន៖ ទោះកូវីដផ្ទុះខ្លាំង ពលករចំណាកស្រុកនៅតែលួចចូលប្រទេស ថៃ កងទ័ពទប់មិនឈ្នះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម