ព័ត៌មានអន្ដរជាតិ
តុលាការកំពូលថៃ បន្ធូរបន្ថយទោសស្តេចគ្រឿងញៀនឡាវ ពីប្រហារជីវិត មកជាប់គុកមួយជីវិត
តុលាការកំពូលថៃ នៅថ្ងៃអង្គារ៍នេះ បានសម្រេចសាលក្រមបន្ធូរបន្ថយទោសស្តេចគ្រឿងញៀនរបស់ប្រទេសឡាវ ឈ្មោះ Xaysana Keopimpha ពីកាត់ទោសប្រហារជីវិត មកជាប់គុកអស់មួយជីវិត ក្រោយរកឃើញពិរុទ្ធជនរូបនេះ ពិតជាប្រព្រឹត្តិការណ៍អំពើជួញដូរគ្រឿងញៀនប្រភេទថ្នាំ យ៉ាបា ជាងមួយលានគ្រាប់ចូលក្នុងប្រទេសថៃ។
ការសម្រេចសាលក្រមធ្វើឡើងផ្អែកលើសាលក្រមរបស់តុលាការឧក្រិដ្ឋកម្មក្នុងទីក្រុងបាងកក សាលាដំបូង និងសាលាឧទ្ធរណ៍។
តាមការបញ្ជាក់ ជនជាប់ចោទ Xaysana ដែលគេស្គាល់ជាស្តេចគ្រឿងញៀនរបស់ឡាវ កាលពីថ្ងៃ ៣០ កញ្ញា ឆ្នាំ២០១៦ បានបញ្ជូនគ្រឿងញៀនប្រភេទមេតំហ្វតាមីន ជាង ១,២លានគ្រាប់ ចូលក្នុងប្រទេសថៃ ហើយក្រោយមកត្រូវចាប់ខ្លួននៅថ្ងៃ ១៩ មករា ឆ្នាំ២០១៧ នៅឯអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងក្រុងបាងកក។
គួរបញ្ជាក់ថា កាលពីថ្ងៃ ២០ មីនា ឆ្នាំ២០១៩ តុលាការឧក្រិដ្ឋកម្មប្រទេសថៃ បានសម្រេចសាលក្រមកាត់ទោសប្រហារជីវិតពិរុទ្ធជនឈ្មោះ Xaysana ប៉ុន្តែត្រូវជនជាប់ចោទប្តឹងបន្តទៅតុលាការកំពូល ដោយចុងក្រោយសម្រួលមកត្រឹមជាប់គុកមួយជីវិត៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង