Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីម្នាក់ខ្លាចមនុស្សប្រុសក្បត់ពេក សុខចិត្តរៀបការជាមួយតុក្កតា

បានផុស

នៅ

ស្ត្រីម្នាក់នៅប្រទេសប្រេស៊ីលបានសម្រេចចិត្តរៀបការជាមួយប្តីតុក្កតា ដោយសារនាងខ្លាចមនុស្សប្រុស​ក្បត់​ចិត្តខ្លាំងពេក។

ស្តាប់ទៅគួរឱ្យអស់សំណើច ប៉ុន្តែនេះជារឿងពិត! ថ្មីៗនេះ នៅប្រទេសប្រេស៊ីល ស្ត្រីម្នាក់ឈ្មោះ Meirivone Rocha Moraes បានរៀបការជាមួយតុក្កតា ដោយសារតែនាងចាត់ទុកតុក្កតាជាមនុស្សស្មោះត្រង់ និងអាចបំពេញតាមការចង់បានរបស់នាង។ Meirivone Rocha Moraes អាយុ  ៣៧ឆ្នាំ បានត្អូញត្អែរប្រាប់ម្តាយអំពីការនៅលីវរបស់ខ្លួន ដោយសារគ្មានបុរសណាយកជាគូគាប់ ទើបនាងសុំម្ដាយឱ្យជួយរៀបចំមង្គលការជាមួយប្តីតុក្កតាតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Meirivone បានចែករំលែកថា លើកដំបូងដែលនាងឃើញ Marcelo (ឈ្មោះតុក្កតា) នាងបានលង់ស្នេហ៍គាត់ទៅហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ បន្ទាប់ពីបានទាក់ទងគ្នាបានប៉ុន្មានខែ Meirivone បានប្រកាសថានាងមានផ្ទៃពោះជាមួយដៃគូ។ Meirivone ថែមទាំងចែករំលែកថាខ្លួនឡើងទម្ងន់ ៤គីឡូក្រាម អំឡុងពេលមានផ្ទៃពោះទៀតផង។

ពិធីមង្គលការនេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានរបស់ក្រុមគ្រួសារ មិត្តភក្តិ និងភ្ញៀវកិត្តិយសចំនួន ២៥០នាក់ ដែលសុទ្ធតែបានជូនពរនាង និងស្វាមី។ Meirivone ស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ហើយ Marcelo ស្លៀកឈុតពណ៌ខ្មៅយ៉ាងលេចធ្លោ។

បន្ទាប់ពីពិធីចប់ កូនក្រមុំ និងកូនកំលោះបានធ្វើដំណើរទៅទីក្រុង Rio de Janeiro ដើម្បីក្រេបទឹកឃ្មុំ។ មិនយូរប៉ុន្មាន Meirivone Rocha Moraes បានប្រកាសថាខ្លួនបានសម្រាលកូនប្រុស ដោយមានជំនួយពីវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅផ្ទះ។

ទាក់ទងនឹងការរៀបការដ៏ចម្លែកនេះ Meirivone បានផ្ដល់បទសម្ភាសន៍ថា មូលហេតុចម្បងដែលនាងរៀបការជាមួយតុក្កតា មិនមែនដោយសារនាងគ្មានអ្នកដណ្ដឹងនោះទេ។ ប៉ុន្តែស្វាមីតុក្កតារបស់នាង ជាបុរសដ៏អស្ចារ្យបំផុត។ ជីវិតអាពាហ៍ពិពាហ៍របស់នាងពិតជាមានសុភមង្គលណាស់ ព្រោះស្វាមីរបស់នាងយល់ពីនាង មិនដែលធ្វើឲ្យនាងឈឺចាប់ ជាពិសេសគាត់មិនចេះក្បត់ប្រពន្ធឡើយ។

យ៉ាងណាមិញ នាងក៏បានចែករំលែកដែរថា Marcelo មានគុណវិបត្តិមួយយ៉ាងធំ។ ​គាត់ខ្ជិលធ្វើការណាស់ មួយថ្ងៃៗ អង្គុយតែមួយកន្លែង។ ប៉ុន្តែ​ក្នុង​នាម​ជា​ភរិយា Meirivone ព្រម​ធ្វើគ្រប់យ៉ាង​ដើម្បី​គាត់។

ប្រិយមិត្តយើងវិញ យល់យ៉ាងណាដែរ ចំពោះរឿងរ៉ាវរបស់ Meirivone Rocha Moraes?

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bestie

ចុចអាន៖ រឿងរ៉ាវប្លែកៗ ៩ ប្រភេទលើលោក មនុស្សជាច្រើនមិនសូវជាដឹងនោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម