ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនឹងទទួលការចាក់វ៉ាក់សាំងកូវីដមុនគេ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin នឹងស្ថិតក្នុងចំណោមបុគ្គលដំបូងគេនៅក្នុងប្រទេសដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer ក្នុងគោលបំណងបង្ហាញទំនុកចិត្តដល់សាធារណជនថាវាមានសុវត្ថិភាព និងប្រសិទ្ធភាព ។
លោក Muhyiddin បាននិយាយថា វ៉ាក់សាំងនេះនឹងត្រូវផ្តល់ដំបូងឲ្យបុគ្គលិកសុខាភិបាលជួរមុខ បន្ទាប់មកអ្នកដែលស្ថិតក្នុងក្រុមដែលមានហានិភ័យឆ្លងខ្ពស់ដូចជា មនុស្សចាស់ជរា និងអ្នកជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ។
លោក Muhyiddin បានធ្វើការប្រកាសនេះនៅក្នុងវីដេអូខ្លីមួយនៅថ្ងៃអង្គារ ទី២២ ខែធ្នូ នេះទាក់ទងនឹងការអភិវឌ្ឍ និងចែកចាយវ៉ាក់សាំងកូវីដ ១៩ ចុងក្រោយបំផុតដល់ប្រជាជនម៉ាឡេស៊ី ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលនឹងធានានូវការផ្គត់ផ្គង់វ៉ាក់សាំងជាបន្ទាន់ ។ រដ្ឋាភិបាលរំពឹងថា ការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១ លានដូសដំបូងពីក្រុមហ៊ុន Pfizer នឹងត្រូវបានទទួល និងផ្តល់ការចាក់ដល់ក្រុមគោលដៅទាំងអស់ត្រឹមខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ” ។
កាលពីខែមុនប្រទេសម៉ាឡេស៊ីបានប្រកាសថា ខ្លួនបានយល់ព្រមទិញវ៉ាក់សាំងចំនួន ១២.៨ លានដូសពីក្រុមហ៊ុន Pfizer ។ ក្រោមកិច្ចព្រមព្រៀងនេះក្រុមហ៊ុន Pfizer នឹងចែកចាយវ៉ាក់សាំងចំនួន ១ លានដូសដំបូងក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ខណៈនៅត្រីមាសបន្តបន្ទាប់ម៉ាឡេស៊ីនឹងទទួលបានវ៉ា់សាំង ១.៧ លានដូស ៥.៨ លានដូស និង ៤.៣ លានដូស ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសម៉ាឡេស៊ីមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៩៥,៣២៧ ករណី និងមានអ្នកស្លាប់ចំនួន ៤៣៨ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ក្រុមហ៊ុនចិន រៀបចំនាំចេញវ៉ាក់សាំងកូវីដ៤០០លានដូសចែកចាយទូទាំងពិភពលោក
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង