Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំទួរគីស្នើឲ្យជនរួមជាតិធ្វើពហិការទំនិញបារាំង

បានផុស

នៅ

កាលពីថ្ងៃចន្ទ មេដឹកនាំទួរគីលោក Tayyip Erdogan បានស្នើឲ្យជនរួមជាតិរបស់លោកបញ្ឈប់ការទិញទំនិញរបស់បារាំងដែលនេះជាការបង្ហាញកំហឹងចុងក្រោយបំផុតនៅក្នុងពិភពមូស្លីមជុំវិញរូបភាពព្យាការី Mohammad ដែលត្រូវបានបង្ហាញនៅក្នុងប្រទេសបារាំងដែលប្រជាជនមូស្លីមមួយចំនួនចាត់ទុកថាជាការប្រមាថ។

នៅប្រទេសបង់ក្លាដែសកាលពីថ្ងៃចន្ទ ក្រុមអ្នកតវ៉ាបានកាន់ផ្ទាំងបដារបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងពាក្យថា “Macron គឺជាសត្រូវនៃសន្តិភាព” ខណៈដែលសភាប៉ាគីស្ថានបានអនុម័តសេចក្តីសម្រេចមួយដែលជំរុញឲ្យរដ្ឋាភិបាលកោះហៅប្រេសិតរបស់ខ្លួនមកពីទីក្រុងប៉ារីសវិញ។

ប្រធានាធិបតីទួរគីលោក Tayyip Erdogan និងប្រធានាធិបតីបារាំងលោក Emmanuel Macron
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Erdogan ដែលមានប្រវត្តិទំនាក់ទំនងមិនល្អជាមួយលោក Macron បាននិយាយថា ប្រទេសបារាំងកំពុងបន្តរបៀបវារៈប្រឆាំងសាសនាឥស្លាម។

លោក Erdogan បន្តថា “ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋរបស់ខ្ញុំទាំងអស់ពីទីនេះ កុំជួយម៉ាកយីហោបារាំងឬទិញវាឲ្យសោះ”។

ប្រធានាធិបតីទួរគីបានអំពាវនាវឲ្យធ្វើពហិការស្រដៀងគ្នានេះដែរក្នុងពេលកន្លងមករួមទាំងការអំពាវនាវកុំឲ្យទិញទំនិញអេឡិចត្រូនិករបស់សហរដ្ឋអាមេរិកផងដែរនៅឆ្នាំ២០១៨ប៉ុន្តែមិនបានជោគជ័យទេ។

ប្រទេសបារាំងគឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសអាហ្វ្រិកខាងជើងដែលកាន់សាសនាឥស្លាមភាគច្រើនហើយក្រុមហ៊ុនបារាំងនៅក្នុងផ្នែកលក់រថយន្តនិងផ្នែកលក់រាយក៏មានការប៉ះពាល់ច្រើនផងដែរដល់បណ្តាប្រទេសដែលមានប្រជាជនមូស្លីមភាគច្រើន។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបារាំងលោក Franck Riester បាននិយាយថា វាលឿនពេកហើយក្នុងការដាក់តួលេខលើផលប៉ះពាល់នៃយុទ្ធនាការធ្វើពហិការប៉ុន្តែរហូតមកដល់ពេលនេះ វានៅមានកម្រិតនិងប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញកសិកម្មរបស់បារាំង៕

ប្រធានាធិបតីទួរគីលោក Tayyip Erdogan

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម