ព័ត៌មានអន្ដរជាតិ
ពលរដ្ឋខ្មែរកម្ពុជាក្រោមប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ
ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែតាមប្រពៃណីរបស់ជនជាតិខ្មែរបានធ្វើឡើងនៅតំបន់ដីសណ្ដទន្លេមេគង្គខេត្ត Tra Vinh កាលពីយប់ថ្ងៃអាទិត្យទី២៥ខែតុលា។
ដើម្បីអបអរសាទរពិធីនេះដែលជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌អរូបីជាតិ សកម្មភាពជាច្រើនត្រូវបានធ្វើឡើងរួមមានដូចជាការបង្ហាញវប្បធម៌និងទេសចរណ៍ ការតាំងពិព័រណ៍ស្តីពីទេសចរណ៍តំបន់ដីសណ្ដទន្លេមេគង្គ ពិព័រណ៍ផលិតផលកសិកម្ម ការប្រឡងបង្ហាញម៉ូដសម្លៀកបំពាក់បែបខ្មែររួមជាមួយសកម្មភាពកីឡាប្រពៃណីផ្សេងៗផងដែរ។
ប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តលោក Duong Hoang Sum បាននិយាយថា ក្រៅពីការជួយអភិរក្សនិងផ្សព្វផ្សាយវប្បធម៌របស់ប្រជាជនខ្មែរ ព្រឹត្តិការណ៍ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃទី៣១ខែតុលានេះក៏ជាឱកាសមួយដើម្បីបង្ហាញដល់ប្រជាជនក្នុងតំបន់និងសក្តានុពលទេសចរណ៍ដល់ភ្ញៀវទេសចរ លើកកម្ពស់ការតភ្ជាប់វិស័យទេសចរណ៍របស់ខេត្តនេះជាមួយបណ្តាមូលដ្ឋានផ្សេងទៀតនិងទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ផងដែរ។
ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗទាំងបីដូចជាបុណ្យភ្ជុំបិណ្ឌនិងចូលឆ្នាំថ្មីដែលប្រជាជនខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យទាំងនេះច្រើនតែកើតឡើងក្នុងអំឡុងពេលព្រះចន្ទពេញវង់នៃរដូវនីមួយៗ។
ប្រជាជនខ្មែរជឿថា ព្រះចន្ទគឺជាព្រះដែលគ្រប់គ្រងអាកាសធាតុនិងដំណាំ។ ប្រជាជនខ្មែរបានអរគុណដល់ព្រះចន្ទដែលផ្តល់ឲ្យពួកគេនូវអាកាសធាតុល្អនិងការប្រមូលផលដំណាំសមប្រកបហើយបួងសួងឲ្យដំណាំរបស់ពួកគេទទួលបានផលច្រើននៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា ខេត្ត Tra Vinh មានប្រជាជនខ្មែររស់នៅជិត៣៣០,០០០នាក់ដែលស្មើនឹង៣១ភាគរយនៃប្រជាជនរបស់ខេត្តនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Vietnam Plus
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៦ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore