Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកបើកយន្តហោះត្រូវដេញចោលនិងពិន័យជាង១ម៉ឺនដុល្លារដោយសារធ្វើឲ្យផ្ទុះការឆ្លងកូវីដក្នុងសហគមន៍

បានផុស

នៅ

អ្នកបើកយន្តហោះម្នាក់ដែលគេស្តីបន្ទោសចំពោះការចម្លងជំងឺកូវីដ១៩ដល់មិត្តរួមការងារពីរនាក់និងបណ្តាលឲ្យផ្ទុះការឆ្លងក្នុងសហគមន៍ជាលើកដំបូងរបស់កោះតៃវ៉ាន់ចាប់តាំងពីខែមេសាមក ត្រូវបានបណ្តេញចេញពីការងារកាលពីថ្ងៃពុធទី២៣ខែធ្នូម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណត់ត្រាគ្មានការឆ្លងក្នុងសហគមន៍សោះរយៈពេល២៥៣ថ្ងៃរបស់កោះនេះត្រូវបានបញ្ចប់កាលពីថ្ងៃពុធបន្ទាប់ពីស្រ្តីក្នុងស្រុកម្នាក់ដែលមានទំនាក់ទំនងជាមួយអ្នកបើកយន្តហោះដែលជាជនជាតិណូវែលហ្សេឡង់ បានធ្វើតេស្តវិជ្ជមាន។

បុរសដែលធ្វើការឲ្យក្រុមហ៊ុន EVA Airways របស់កោះតៃវ៉ាន់ត្រូវបានពិន័យជាប្រាក់ចំនួន៣០០,០០០ដុល្លារតៃវ៉ាន់ (១០,៦០០ដុល្លារអាមេរិក) ពីបទខកខានមិនបានប្រកាសអំពីទំនាក់ទំនងនិងសកម្មភាពរបស់គាត់ទៅអាជ្ញាធរសុខាភិបាលនៅពេលដែលគាត់ដឹងថាខ្លួនឯងឆ្លងជំងឺនេះ។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់បានរំលោភបទបញ្ជាបង្ការជំងឺរាតត្បាតនិងបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះនិងរូបភាពរបស់ក្រុមហ៊ុន។

យោងតាម ​​EVA Airways បានឲ្យដឹងថា ជនជាតិណូវែលហ្សេឡង់រូបនេះមិនបានពាក់ម៉ាស់ទេពេលកំពុងបំពេញភារកិច្ចកាលពីដើមខែនេះបើទោះបីជាត្រូវបានរំលឹកដោយអ្នកបើកយន្តហោះតៃវ៉ាន់ម្នាក់និងមិត្តរួមការងារជនជាតិជប៉ុនម្នាក់ទៀតដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដក៏ដោយ។

គាត់ត្រូវបានគេរាយការណ៍ថា ក្អកក្នុងអំឡុងពេលហោះហើរទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ខែធ្នូ។

លោក Chen Shih-chung រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃពុធថា មនុស្សចំនួន១៧០នាក់ក្នុងចំណោម១៧៣នាក់ដែលបានទាក់ទងជាមួយស្ត្រីក្នុងតំបន់បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះខណៈលទ្ធផល៣នាក់ទៀតមិនទាន់បញ្ចេញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP

ចុចអាន៖ ថៃ បិទខេត្តចំនួន៤ខណៈស្ថានភាពកូវីដកាន់តែធ្ងន់ធ្ងរ

ចុចអាន៖ ជា​សះស្បើយ​ថែម​ ០២ ទៀត​នៅ​ព្រឹកនេះ ក៏​មាន​ភរិយា​មន្រ្តី​នៅ​ក្រសួង​មហាផ្ទៃ ០១ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម