ACLU ប្តឹង FBI ពីបទលួចព័ត៌មានលើស្មាតហ្វូនដោយសម្ងាត់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ACLU ប្តឹង FBI ពីបទលួចព័ត៌មានលើស្មាតហ្វូនដោយសម្ងាត់

Published

on

សហភាពសេរីភាពស៊ីវិលអាមេរិក (ACLU) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង FBI ដោយចោទប្រកាន់ទីភ្នាក់ងារអនុវត្តច្បាប់មួយនេះពីបទលួចព័ត៌មានលើទូរស័ព្ទ iPhone និងឧបករណ៍ដទៃទៀតដោយមិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធម្មតាដឹងថាពួកគេលែងមានសុវត្ថិភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ACLU បានអះអាងនៅក្នុងពាក្យបណ្ដឹងរបស់ខ្លួនកាលពីថ្ងៃអង្គារថា “FBI មានសមត្ថភាពបច្ចេកទេសរួចរាល់ហើយដែលអនុញ្ញាតឲ្យពួកគេបង្ហាញអក្សរសម្ងាត់ ការដោះសោ ឬទទួលព័ត៌មានពីឧបករណ៍នយោបាយដែលមានសុវត្ថិភាព” ។ ប៉ុន្តែទីភ្នាក់ងារនេះនៅតែតវ៉ាអំពីព័ត៌មាននេះហាក់ដូចជាកំពុងបញ្ឈប់ពួកគេពីការចាប់ឧក្រិដ្ឋជន ។

ទន្ទឹមនោះក្រុមតស៊ូមតិបានដាក់សំណើច្បាប់ស្តីពីសេរីភាពព័ត៌មាន (FOIA) តាំងពីឆ្នាំ ២០១៨ ដើម្បីដឹងច្បាស់អំពីរបៀបដែល FBI អាចចូលប្រើទិន្នន័យនៅលើឧបករណ៍ដែលបានលួច ឬត្រូវបានការពារ ខណៈទីភ្នាក់ងារនេះបដិសេធសូម្បីតែទទួលយកការកត់ត្រាទិន្នន័យទាក់ទងនឹងអង្គភាពវិភាគឧបករណ៍អេឡិចត្រូនិច (EDAU) របស់ខ្លួន ។

បណ្តឹងនោះចោទប្រកាន់ថា FBI បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនដូចជា GrayShift ដែលបង្កើតឧបករណ៍បំបែកកូដសម្ងាត់ដែលដំណើរការលើ iPhones មួយចំនួន និងឆែកឆាយប្រព័ន្ធបច្ចេកវិទ្យាដែលអនុញ្ញាតឲ្យមានការពិនិត្យមើលលម្អិតនៃផ្នែករឹងអេឡិចត្រូនិចតាមវិធីសាស្ត្រដែលអាចជួយអ្នកស៊ើបអង្កេតក្នុងការកំណត់គន្លឹះការលួចដោយសម្ងាត់លើផ្នែករឹង” ។

បើយោងតាមពាក្យបណ្ដឹងនោះបានឲ្យដឹងថា ការប្រកាសការងារសម្រាប់ EDAU ថែមទាំងបានសារភាពថា ផ្នែកនេះក៏បានដកស្រង់ទិន្នន័យពីទូរស័ព្ទ iPhone ដែលត្រូវបានចាក់សោផងដែរ ។ ប៉ុន្តែ FBI បដិសេធមិនទទួលស្គាល់ជាសាធារណៈនោះទេ ។

បណ្តឹងនេះគ្រាន់តែស្នើឲ្យ FBI បញ្ឈប់ការកត់ត្រាដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone យ៉ាងហោចណាស់យល់ពីទំហំដែលទីភ្នាក់ងារនេះអាចលួចចូលក្នុងទូរស័ព្ទរបស់ពួកគេតែប៉ុណ្ណោះ ។

ខណៈពេលដែល FBI ត្រូវបានបដិសេធជាសាធារណៈនៅឆ្នាំ ២០១៦ នៅពេលដែលពួកគេទាមទារលេខសម្ងាត់របស់ទូរស័ព្ទ iPhone ចាប់តាំងពីពេលនោះទីភ្នាក់ងារនេះបានទិញឧបករណ៍ពីក្រុមហ៊ុនជាច្រើនដែលបានអនុញ្ញាតឲ្យពួកគេចូលប្រើឧបករណ៍ដែលបានលួច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អ្នកបើកយន្តហោះត្រូវដេញចោលនិងពិន័យជាង១ម៉ឺនដុល្លារដោយសារធ្វើឲ្យផ្ទុះការឆ្លងកូវីដក្នុងសហគមន៍

ចុចអាន ៖ ថៃ បិទខេត្តចំនួន៤ខណៈស្ថានភាពកូវីដកាន់តែធ្ងន់ធ្ងរ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services