Connect with us

ព័ត៌មានអន្ដរជាតិ

លេងមែនទែនហើយ! Facebook លុបសញ្ញាធីកពណ៌ខៀវលើផេករបស់ Apple

បានផុស

នៅ

ក្រុមហ៊ុន Facebook បានលុបចោលសញ្ញាធីកពណ៌ខៀវលើទំព័ររបស់ក្រុមហ៊ុន Apple ខណៈដែលជម្លោះរវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរកាន់តែកើនឡើង ។

ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយលោក Matt Navarra បានកត់សម្គាល់ឃើញថា សញ្ញាធីកពណ៌ខៀវបានបាត់ពីទំព័រក្រុមហ៊ុន Apple កាលពីព្រឹកថ្ងៃអង្គារ ពោលមួយសប្តាហ៍ បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានរិះគន់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះអំពីការផ្លាស់ប្តូរភាពឯកជន ឬគោលការណ៍ថ្មីនាពេលខាងមុខ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Navarra បានសរសេរថា “Facebook បានលុបចោលសញ្ញាធីកពណ៌ខៀវលើទំព័ររបស់ Apple” ។

នៅលើបណ្តាញសង្គម Facebook ក្រុមហ៊ុន និងអង្គការធំៗស្ទើរតែទាំងអស់ត្រូវបានផ្តល់សញ្ញាធីកពណ៌ខៀវនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ពួកគេដើម្បីជានិមិត្តរូបនៃភាពត្រឹមត្រូវរបស់ពួកគេ និងជាការទទួលស្គាល់ជាផ្លូវការពី Facebook ។

ទន្ទឹមនោះគូប្រជែងធំៗរបស់ Apple ដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន Hewlett Packard និងក្រុមហ៊ុន Samsung សុទ្ធតែត្រូវបាន Facebook ផ្តល់សញ្ញានេះឲ្យ ។

គេមិនទាន់ច្បាស់ទេថាតើពេលណា Facebook សម្រេចចិត្តលុបសញ្ញាធីកពណ៌ខៀវរបស់ក្រុមហ៊ុន Apple នោះទេ ខណៈសារព័ត៌មាន DailyMail.com មិនអាចទាក់ទងទៅក្រុមហ៊ុន Facebook ដើម្បីសុំការអត្ថាធិប្បាយបានឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម