Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកចំណាយ ១.៩៥ ពាន់លានដុល្លារឲ្យក្រុមហ៊ុន Pfizer សម្រាប់វ៉ាក់សាំងកូវីដ ១០០ លានដូសបន្ថែម

បានផុស

នៅ

កាលពីថ្ងៃពុធក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech បានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដចំនួន ១០០ លានដូសបន្ថែមទៀតដល់សហរដ្ឋអាមេរិក ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវវ៉ាក់សាំងសរុប ២០០ លានដូស ហើយដូសទាំងអស់នៃវ៉ាក់សាំងនឹងត្រូវផលិតដោយរោងចក្រផលិតកម្មរបស់អាមេរិកផ្ទាល់តែម្ដង ។ ដូសទាំងនេះត្រូវបានគេរំពឹងថានឹងផ្តល់ជូនសម្រាប់ចាក់ប្រជាជនអាមេរិកដោយឥតគិតថ្លៃចំនួន ១០០ លាននាក់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ ។

ទន្ទឹមនោះយោងតាមកិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោននឹងចំណាយប្រាក់ចំនួន ១.៩៥ ពាន់លានដុល្លារសម្រាប់ការទិញវ៉ាក់សាំងបន្ថែមនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Albert Bourla នាយកប្រតិបត្តិនៃក្រុមហ៊ុន Pfizer បានមានប្រសាសន៍ថា “ជាមួយនឹងចំនួនបន្ថែម ១០០ លានដូសនេះ សហរដ្ឋអាមេរិកនឹងអាចការពារមនុស្សបានកាន់តែច្រើន ហើយសង្ឃឹមថានឹងបញ្ចប់ជំងឺរាតត្បាតដ៏សាហាវនេះឲ្យបានឆាប់ ។ យើងកំពុងបន្តធ្វើការងាររបស់យើងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ្នកផ្តល់សេវាថែទាំសុខភាពនៅទូទាំងប្រទេស” ។

ស្របពេលជាមួយគ្នានេះលេខាធិការសុខភាព និងសេវាមនុស្ស (HSS) បាននិយាយថា ការទិញថ្មីនេះនឹងផ្តល់ឲ្យជនជាតិអាមេរិកនូវការជឿជាក់កាន់តែច្រើនថាយើងនឹងមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ដល់ប្រជាជនអាមេរិកទាំងអស់នៅខែមិថុនា ឆ្នាំ ២០២១” ។

ចំណែកលោក Ugur Sahin សហស្ថាបនិកក្រុមហ៊ុន BioNTech មានប្រសាសន៍ថា “យើងចាត់ទុកការបញ្ជាទិញវ៉ាក់សាំងបន្ថែមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកថាជាសញ្ញាច្បាស់លាស់នៃទំនុកចិត្ត និងការជឿជាក់លើវ៉ាក់សាំងរបស់យើង និងសមត្ថភាពរបស់យើងក្នុងការចែកចាយ” ។

លោក Sahin បានបន្ថែមថា “គោលដៅរបស់យើងនៅតែនាំមកនូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលមានសុវត្ថិភាព និងមានប្រសិទ្ធិភាពដល់មនុស្សជាច្រើនដូចដែលយើងអាចធ្វើបាននៅជុំវិញពិភពលោក” ។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា សហរដ្ឋអាមេរិកក៏មានជម្រើសក្នុងការទទួលយកនូវវ៉ាក់សាំងបន្ថែមចំនួន ៤០០ លានដូសទៀតផងដែរ ខណៈវ៉ាក់សាំង Pfizer-BioNTech គឺជាវ៉ាក់សាំងដំបូងគេដែលទទួលបានដោយការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កាលពីដើមខែនេះ ។

គួរបញ្ជាក់ថា គិតត្រឹពេលនេះសហរដ្ឋអាមេរិកមានករណីឆ្លងជំងកូវីដ ១៩ ច្រើនជាង ១៨.២ លាននាក់ និងជិត ៣២៣,០០០ នាក់បានស្លាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លេងមែនទែនហើយ! Facebook លុបសញ្ញាធីកពណ៌ខៀវលើផេករបស់ Apple

ចុចអាន ៖ វីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីមកដល់ សិង្ហបុរី ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥០ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម