ទោះបន្តរកឃើញឆ្លងថ្មីដល់ទៅ ៦៧នាក់ ថៃនៅតែអនុញ្ញាតឲ្យ​រៀបចំព្រឹត្តិការណ៍ឆ្លង​ឆ្នាំថ្មី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ទោះបន្តរកឃើញឆ្លងថ្មីដល់ទៅ ៦៧នាក់ ថៃនៅតែអនុញ្ញាតឲ្យ​រៀបចំព្រឹត្តិការណ៍ឆ្លង​ឆ្នាំថ្មី

Published

on

យោងតាម​របាយការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍នេះ ប្រទេស​ថៃ បាន​បន្ត​រកឃើញ​ករណី​ឆ្លង​កូវីដសរុប ៦៧នាក់ រាប់​ទាំង​ករណី​ឆ្លង​ក្នុង​សហគមន៍ពាក់ព័ន្ធ​ផ្សារ​គ្រឿង​សមុទ្រ​នៅ​សាមុត សាខុន និង​ករណី​នាំ​ចូល នាំ​ឲ្យ​តួលេខឆ្លង​សរុប​ប្រទេ​សនេះកើន​ដល់ ៥៨២៩នាក់។

ទោះ​ជាស្ថានភាព​កូវីដ ១៩ កំពុង​ធ្ងន់ធ្ងរ​ខ្លាំង​ក្តី ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក ប្រាយុទ្ធ​ ចាន់អូចា នៅតែអះអាងមិន​មាន​ការ​បិទ​ប្រទេស​នោះ​ឡើយ ខណៈផែនការ​រៀប​ចំពិធី​រាប់​ថយក្រោយទទួល​ឆ្នាំ​ថ្មី ២០២១ នៅ​តែ​អនុវត្ត​ដោយ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ករណី​កូវីដ ១៩ តាម​តំបន់​ជាក់​ស្តែង។

អ្នកនាំ​ពាក្យមជ្ឈមណ្ឌល​រដ្ឋបាល​ជំងឺកូវីដ ១៩ របស់ប្រទេសថៃ CCSA លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បាននិយាយថា CCSA បាន​បង្កើត​តំបន់​ចំនួន​ ៤ ដើម្បី​គ្រប់​គ្រង​វាយ​តម្លៃ​ស្ថានភាព​រាតត្បាត​កូវីដ ១៩ ដោយ​តំបន់​ទាំង ៤ បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​លើ​ខេត្ត​ទាំង​អស់​ជាបន្ទាន់។

តាម​ការបញ្ជាក់ តំបន់​ទាំង ៤ នៃ​វិធានការ​គ្រប់គ្រង​កូវីដ ១៩ របស់​ថៃ មាន៖

– ​តំបន់​ក្រហម៖ ជាតំបន់​ទាម​ទារ​ការ​គ្រប់​គ្រង​ឲ្យ​មាន​តឹង​រឹង និង​មាន​ករណី​ឆ្លង​កូវីដ​ច្រើន​បំផតុត។
– តំបន់ទឹកក្រូច៖ ជាតំបន់​មាន​ករណី​ឆ្លង​កូវីដប៉ុន្តែ​អាច​គ្រប់​គ្រង​ស្ថានការ​បាន និង​មាន​ករណី​កូវីដចាប់ពី ១០នាក់ និង​កំពុង​កើន​ឡើង។
– តំបន់លឿន៖ ជាតំបន់ប្រឈម​រាតត្បាត​ខ្ពស់ មាន​ករណី​ឆ្លង​ទាប​ជាង ១០នាក់ និង​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បានល្អ។
– តំបន់បៃតង៖ ជាតំបន់ប្រឈម​ឆ្លង​រាតត្បាត​តិច​តួច និងគ្មាន​ករណី​ឆ្លង​កូវីដ ១៩។

ផ្អែក​លើ​វិធានការ​បែង​ចែក​តំបន់​គ្រប់​គ្រង​ស្ថានភាព​កូវីដទាំង ៤ ថៃបាន​សម្រេច​ឲ្យ ២តំបន់​ប៉ុណ្ណោះ អាច​ប្រារព្ធពិធីរាប់ថយក្រោយ​ទទួលឆ្នាំ​ថ្មី ២០២១ គឺ​តំបន់លឿន និង​តំបន់បៃតង ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ផែនការ​របស់ CCSA ខណៈ​តំបន់ទឹក​ក្រូច ការ​អនុញ្ញាត​ឲ្យ​រាប់​ចំ​ពិធី​ឆ្លង​ឆ្នាំ​គឺ​មាន​តំបន់ ឬឯតំបន់​ក្រហម​គឺ​ហាម​ដាច់​ខាត​។

តាមការ​បញ្ជាក់​ តំបន់ខេត្ត​ស្ថិតក្នុង​តំបន់​ក្រហម មាន​តែ​ខេត្តសាមុត សាខុន តែ​មួយ​គត់ ក៏​ជាកន្លែង​ផ្ទុះ​រាតត្បាត​ជំងឺកូវីដ ១៩ ឡើងវិញ ខណៈ​តំបន់ទឹកក្រូច មាន​ខេត្ត​ និង​ក្រុងដែល​ស្ថិតនៅ​ជុំ​វិញ​ខេត្តសាមុត សាខុន ដូចជា ក្រុងបាងកក ខេត្តសាមុតសុងក្រាន ខេត្តរាជាបុរី និងខេត្តណាខុនផាថុម៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services