Connect with us

ព័ត៌មានអន្ដរជាតិ

ខ្លាចកូវីដប្រភេទថ្មី ចិន រៀនតាមអឺរ៉ុប បិទជើងហោះហើរទាំងអស់ពីចក្រភពអង់គ្លេស

បានផុស

នៅ

ដូច​គ្នា​ទៅ​នឹង​បណ្តា​ប្រជាជាតិ​នៅ​តំបន់​អឺរ៉ុប បាន​សម្រេច​បិទ​ជើង​ហោះហើរ និង​ការ​ធ្វើ​ដំណើរ​គ្រប់​រូប​ភាព​ពី​ចក្រ​ភពអង់គ្លេស ដោយ​សារ​ភ័យ​ខ្លាច​ជំងឺកូវីដ១៩ ប្រភេទ​ថ្មី ប្រទេស​ចិន នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ក៏​សម្រេច​បិទ​ជើង​ហោះ​ហើរ (ចេញ-ចូល) ជាមួយ​អង់គ្លេស ដូចគ្នា ដោយ​អះអាង គឺជារឿង​ចាំបាច់​ដើម្បី​ទប់​ស្កាត់​វីរុសកូវីដ ១៩ បំប្លែង​ថ្មីចូល​រាតត្បាត​ក្នុង​ប្រទេ​សខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំ​ងពី​រកឃើញ​ការ​បំប្លែង​ហ្សែន​ថ្មីនៃ​វីរុសកូវីដ ១៩ ក្នុង​ចក្រភពអង់គ្លេស នា​អំឡុង​ខែ​កញ្ញា​មក វីរុស​ប្រភេទថ្មី​នេះ កំពុង​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​រាតត្បាត​លឿន​បំផុតនៅ​ឯទីក្រុង​ឡុងដ៍ និង​តំបន់​ភាគ​ខាងត្បូង​ប្រទេស​អង់គ្លេស នាំ​ឲ្យ​ពិភពលោក​មានការភ័យ​ខ្លាច​ជាខ្លាំង ព្រោះ​វីរុស​កូវីដ ១៩ ថ្មីនេះ មាន​សមត្ថភាព​ឆ្លង​ទៅ​មនុស្សកាន់​តែលឿនជាង​វីរុសប្រភេទ​មុន។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​បញ្ជាក់ថា “ក្រោយ​ការ​ពិចារណា​យ៉ាង​ល្អិត​ល្អន់ រដ្ឋាភិបាលចិន បាន​សម្រេច​ធ្វើ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត ដោយ​ផ្អាក​គ្រប់​ជើង​ហោះ​ហើរ​ពី​ចក្រភពអង់គ្លេសជាបណ្តោះ​អាសន្ន”។

ស្ថានភាព​ពាក់ព័ន្ធ​នឹង​វីរុស​កូវីដ ១៩ ប្រភេទ​ថ្មី​នេះ កំពុង​ធ្វើ​ឲ្យ​អង់គ្លេស និង​បារាំង​ដែល​ជាប់​ព្រំដែន​គ្នា រងគ្រោះ​យ៉ាង​ខ្លាំង​ជាមួយ​កំណើន​អ្នក​ឆ្លង​កូវីដ ១៩ យ៉ាងគំហុគដោយគិតត្រឹម​ព្រឹក​ថ្ងៃព្រហស្បត្តិ៍​នេះ បារាំងមាន​អ្នក​ឆ្លង​សរុបជាង ២,៥លាននាក់ អង់គ្លេសឆ្លង​សរុបជាង ២,១លាននាក់ និងប្រទេសនីមួយៗស្លាប់​ជាង ៦ម៉ឺននាក់។

កាល​ពី​ថ្ងៃពុធម្សិលមិញ លោក Karine Lacombe ប្រធានផ្នែកជំងឺឆ្លង នៃមន្ទីរពេទ្យ Saint-Antoine ទីក្រុងប៉ារីស បាន​ប្រាកាស​ឲ្យ​ពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈស្ថានភាព​រាតត្បាត​វីរុសប្រភេទថ្មីនេះនៅបារាំង គឺ​គ្រប់គ្រងលែងបាន​ទៀត​ហើយ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម