Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ ហាមនាំចូលគ្រឿងសមុទ្រពី ថៃ បន្ទាប់ពីផ្ទុះកូវីដនៅ សាមុត សាខន

បានផុស

នៅ

ប្រទេសឡាវបានហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចូលអាហារសមុទ្រទាំងស្រស់និងក្លាសេពីប្រទេសថៃបន្ទាប់ពីការឆ្លងជំងឺកូវីដ១៩រលកថ្មីបានផ្ទុះឡើងក្នុងទីផ្សារគ្រឿងសមុទ្ររបស់ខេត្ត សាមុតសាខន។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ប្រទេសឡាវបានធ្វើការសម្រេចចិត្តបែបនេះកាលពីថ្ងៃពុធទី២៣ខែធ្នូម្សិលមិញដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការថ្មីនេះគឺគ្រាន់តែដាក់បណ្តោះអាសន្នប៉ុណ្ណោះហើយនឹងមានប្រសិទ្ធិភាពរហូតដល់ប្រទេសទាំងពីរអាចបញ្ជាក់បានថា ផលិតផលទាំងនោះមានសុវត្ថិភាពនិងគ្មានវីរុសកូរ៉ូណា។

គួរបញ្ជាក់ថា ប្រទេសឡាវបានបង្កើនការយល់ដឹងអំពីស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសថៃនិងបានរៀបចំកន្លែងសម្រាប់ការធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃអង្គារ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Star

ចុចអាន៖ ខេត្តមួយរបស់ ថៃ អនុញ្ញាតឲ្យរៀបចំពិធីឆ្លងឆ្នាំ មិនខ្លាចកូវីដ

ចុចអាន៖ ថៃ បិទខេត្តចំនួន៤ខណៈស្ថានភាពកូវីដកាន់តែធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម