Connect with us

ព័ត៌មានអន្ដរជាតិ

អតីតភូមិគ្រឹះតម្លៃ ១០០លានដុល្លារបស់ Michael Jackson លក់បានត្រឹម ២២លានដុល្លារ

បានផុស

នៅ

ភូមិគ្រឹះធ្លាប់មាន​តម្លៃ​ដល់​ទៅ ១០០លានដុល្លារ របស់អតីតអធិរាជចម្រៀងប៉ុបពិភពលោក Michael Jackson ពេល​នេះបាន​ធ្លាក់​ក្នុង​ដៃ​មហាសេដ្ឋីអាមេរិក​មួយរូប ដោយ​ចំណាយ​ប្រាក់​ត្រឹម​តែ ២២លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិគ្រឹះ Neverland របស់លោក Michael ស្ថិតក្នុង​ទីក្រុង Santa Barbara រដ្ឋ California ត្រូវ​បាន​អតីតមិត្តភ័ក្តិ​របស់ Michael គឺមហាសេដ្ឋី Ron Burkle ទិញ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ Los Olivos ត្រឹម​តម្លៃ ២២លានដុល្លារ ខណៈ​កាល​ពី​ឆ្នាំ ២០១៥ ភូមិគ្រឹះមាន​ទំហំជាងមួយហិកតានេះ គឺត្រូវ​គេវាយ​តម្លៃ​ដល់​ទៅ ១០០លានដុល្លារឯណោះ។

ភូមិគ្រឹះ Neverland ត្រូវអតីតអធិរាជចម្រៀងប៉ុប Michael Jackson ទិញ​កាល​ពី​ឆ្នាំ ១៩៨៧ ក្នុង​តម្លៃ ១៩,៥លានដុល្លារ ខណៈ​កាល​ពី​ឆ្នាំ​ទៅភូមិគ្រឹះនេះ គឺមាន​តម្លៃ ៣១លានដុល្លារ។

លោក Ron Burkle ជាអតីតមិត្តភ័ក្តិ​របស់ Michael និងជាដៃគូវិនោយោគនៃ​សម្ព័ន្ធ​ក្រុមហ៊ុន Yucaipa ហើយបើ​តាមទស្សនាវដ្តីពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក Forbes គិតត្រឹមថ្ងៃ ២៤ ធ្នូ ឆ្នាំ ២០២០ លោក Ron Burkle មានទ្រព្យសម្បត្តិសរុប ១,៤ពាន់លានដុល្លារ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម