អង់គ្លេសបញ្ចេញតួលេខអ្នកចាក់វ៉ាក់សាំងកូវីដ ស្របពេលវីរុសកូរ៉ូណាក្លាយពូជថ្មីកំពុងវាយលុកខ្លាំង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អង់គ្លេសបញ្ចេញតួលេខអ្នកចាក់វ៉ាក់សាំងកូវីដ ស្របពេលវីរុសកូរ៉ូណាក្លាយពូជថ្មីកំពុងវាយលុកខ្លាំង

Published

on

រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែធ្នូ ថា ប្រជាជនជាង ៦០០,០០០ នាក់នៅចក្រភពអង់គ្លេសបានទទួលការចាក់ដូសដំបូងនៃវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech ចាប់តាំងពីការចាប់ផ្តើមចាក់ថ្នាំបង្ការនៅក្នុងប្រទេសកាលពីដើមខែនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានសុខាភិបាល និងថែទាំសង្គមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលបានចេញផ្សាយតួលេខពីចំនួនប្រជាជនដែលបានទទួលការចាក់វ៉ាក់សាំងចន្លោះពីថ្ងៃទី ៨ ខែធ្នូដល់ថ្ងៃទី ២០ ខែធ្នូនៅក្នុងចក្រភពអង់គ្លេសគឺមានចំនួន ៦១៦,៩៣៣ នាក់” ។

ការបញ្ចេញតួលេខនៃការចាក់វ៉ាក់សាំងនេះកើតឡើង ចំពេលដែលប្រទេសអង់គ្លេសកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីដែលរីករាលដាលយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពចម្លងរហូតដល់ទៅ ៧០ ភាគរយជាពិសេសប្រសិទ្ធភាពរបស់វាចំពោះកុមារ ។

ទន្ទឹមនោះកាលពីថ្ងៃព្រហស្បតិ៍រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា ចក្រភពអង់គ្លេសបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីចំនួន ២ ករណីបន្ថែមទៀត ខណៈដែលប្រទេសនេះបានរឹតត្បិតការធ្វើដំណើរពីប្រទេសជាច្រើនលើពិភពលោក ។

នៅដើមខែនេះចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនដៃគូ BioNTech របស់អាល្លឺម៉ង់ ខណៈប្រទេសនេះរំពឹងថានឹងទទួលបានវ៉ាក់សាំង ៤០ លានដូសបន្ថែមទៀតនៅចុងឆ្នាំនេះ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះអង់គ្លេសមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,១៨៨,៥៨៧ ករណី និងមានអ្នកស្លាប់ចំនួន ៦៩,៦២៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ជនជាតិអង់គ្លេសនាំវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីមួយទៀតចូលប្រទេស

ចុចអាន ៖ អង់គ្លេសរកឃើញសញ្ញាណជំងឺកូវីដប្រភេទថ្មីដែលអាចចម្លងកាន់តែលឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services