Connect with us

ព័ត៌មានអន្ដរជាតិ

កាំភ្លើងធំអាមេរិកបំបែកឯតទគ្គកម្មបាញ់ចំគោលដៅឥតខុសក្នុងចម្ងាយ៧០គីឡូម៉ែត្រ (មានវីដេអូ)

បានផុស

នៅ

កាំភ្លើងធំដែលត្រូវបានសាកល្បងដោយយោធាអាមេរិកបានបាញ់គ្រាប់ផ្លោងទទួលបានជោគជ័យចំគោលដៅក្នុងចម្ងាយ៧០គីឡូម៉ែត្រ។

ដោយបំបែកឯតទគ្គកម្មសម្រាប់ការបាញ់គ្រាប់ផ្លោងចំគោលដៅជាក់លាក់ឆ្ងាយបំផុតក្នុងប្រវត្តិសាស្ត្រ, ប្រព័ន្ធកាំភ្លើងធំនេះត្រូវបានគេធ្វើតេស្តនៅទីលានបាញ់សាកល្បងក្នុងរដ្ឋ Arizona។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥឡូវ សព្វាវុធនេះអាចសម្រេចបានសម្រាប់រយៈចម្ងាយដែលគេកំណត់។ កាលពីខែមីនាឆ្នាំនេះ វាបានទទួលជោគជ័យក្នុងការបាញ់សាកល្បងលើរយៈចម្ងាយ៦៥គីឡូម៉ែត្រ។

កាំភ្លើងធំនេះត្រូវបានអភិវឌ្ឍន៍ក្នុងគោលបំណងដើម្បីកម្ទេចទីតាំងរបស់សត្រូវចេញពីចម្ងាយដែលមានសុវត្ថិភាព ពោលគឺនៅលើសពីរយៈចម្ងាយដែលសត្រូវអាចសងសឹកវិញបាន។

រយៈចម្ងាយនៃអាវុធនេះគឺស្មើនឹងចម្ងាយពីរូបសំណាកសេរីភាពនៅក្នុងទីក្រុង ញូវយ៉ក ទៅទីក្រុង New Brunswick ក្នុងរដ្ឋ ញូវជឺស៊ី។

កងទ័ពសហរដ្ឋអាមេរិកបាននិយាយថា កាំភ្លើងធំធុនធ្ងន់នេះនឹងត្រូវបានត្រៀមសម្រាប់ការដាក់ពង្រាយនៅសមរភូមិក្នុងឆ្នាំ២០២៣។

ឧត្តមសេនីយ៍ទោ John Rafferty មេបញ្ជាការនៃគម្រោងអភិវឌ្ឍន៍កាំភ្លើងធំរយៈចម្ងាយឆ្ងាយបាននិយាយប្រាប់កាសែត Times ថា “ខ្ញុំមិនគិតថា សត្រូវរបស់យើងមានសមត្ថភាពវាយប្រហារក្នុងចម្ងាយ៧០គីឡូម៉ែត្របានទេ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រដ្ឋមួយរបស់អាមេរិកមានករណីឆ្លងកូវីដលើស ២ លានករណី

ចុចអាន៖ អាមេរិកសិក្សារកមូលហេតុបន្ទាប់ពីមនុស្ស៧នាក់អាឡ័កស៊ីក្រោយចាក់វ៉ាក់សាំងរបស់ Pfizer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម