Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែធ្ងន់ធ្ងរ! អ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅអ៊ីរ៉ង់កើតឡើងរៀងរាល់ ៥ នាទីម្ដង

បានផុស

នៅ

ក្រុងតេអេរ៉ង់បានពង្រីកការរឹតត្បិតដើម្បីការពារការឆ្លងរីករាលនៃជំងឺកូវីដ ១៩ ក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រទេសនេះបានកត់ត្រាការស្លាប់ដោយសារវីរុសនេះរៀងរាល់ ៥ នាទីម្ដងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ។

អាជ្ញាធរសុខាភិបាលអ៊ីរ៉ង់បានទទូចដល់សាធារណជនកាលពីថ្ងៃចន្ទឲ្យគោរពការរឹតត្បិតនៃជំងឺកូវីដ ១៩ បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានរាយការណ៍ពីការស្លាប់ថ្មីចំនួន ៣៣៧ នាក់ និងករណីឆ្លងថ្មីចំនួន ៥,៩៦០ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ខណៈដែលគិតជាមធ្យមការស្លាប់ដោយសារវីរុសនេះគឺរៀងរាល់ ៥ នាទីម្តង ។

ទន្ទឹមនោះអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Iraj Harirchi បានព្រមានកាលពីសប្តាហ៍មុនថា ជំងឺរាតត្បាតនេះអាចបណ្តាលឲ្យមនុស្សស្លាប់ ៦០០ នាក់ក្នុងមួយថ្ងៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ប្រសិនបើប្រជាជនអ៊ីរ៉ង់មិនអនុវត្តតាមពិធីសារដែលអាជ្ញាធរបានដាក់ឲ្យអនុវត្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីថ្ងៃទី ៣ ខែតុលា នៅពេលតួលេខ និងការស្លាប់បានកើនឡើងយ៉ាងខ្លាំង ទីក្រុងតេអេរ៉ង់បានបិទវិហារឥស្លាម សាលារៀន ហាង ភោជនីយដ្ឋាន និងស្ថាប័នសាធារណៈនានា ។

ឆ្លើយតបទៅនឹងស្ថានការណ៍ដែលកំពុងកើនឡើងទូរទស្សន៍រដ្ឋបានប្រកាសថា ការបិទនឹងត្រូវពន្យារដល់ថ្ងៃទី ២០ ខែវិច្ឆិកា ជាមួយនឹងវិធានការណ៍ និងដែនកំណត់ធ្ងន់ធ្ងរបន្ថែមទៀតដែលត្រូវបានកំណត់លើតំបន់ចំនួន ៤៣ ទូទាំងប្រទេសអ៊ីរ៉ង់ដែលអត្រាឆ្លងត្រូវបានគេមើលឃើញថាគួរឲ្យព្រួយបារម្ភ ។

អ៊ីរ៉ង់បានទទួលរងការវាយប្រហារខ្លាំងជាងប្រទេសដទៃទៀតពីជំងឺកូវីដ ១៩ នៅក្នុងតំបន់មជ្ឈឹមបូព៌ាដោយមានករណីឆ្លងចំនួន ៥៧៤,៨៥៦ ករណី និងមានមនុស្សស្លាប់ ៣២,៩៥៣ នាក់ចាប់តាំងពីការរាតត្បាតជាសកល ខណៈខេត្តចំនួន ២១ ក្នុងចំណោមខេត្តចំនួន ៣១ របស់ប្រទេសនេះបច្ចុប្បន្នកំពុងស្ថិតក្នុងការប្រកាសអាសន្នកម្រិតកំពូលដោយសារវីរុសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អង្គការសេវាកម្មសម្ងាត់មួយរបស់អ៊ីស្រាអែលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ចិនទៅសិក្សា

ចុចអាន ៖ មន្ត្រីសុខាភិបាលជប៉ុនណែនាំឲ្យប្រជាជនចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម