ព័ត៌មានអន្ដរជាតិ
ទៅស្គាល់ប្រសិទ្ធភាព និងតម្លៃវ៉ាក់សាំងកូវីដ ៤ប្រភេទ កំពុងធ្វើឲ្យកក្រើកពិភពលោក
មកទល់នឹងពេលនេះ ស្ថានភាពជំងឺកូវីដ ១៩ ជុំវិញពិភពលោក នៅតែធ្ងន់ធ្ងរខ្លាំង ពិសេសនៅសហរដ្ឋអាមេរិក អាមេរិកឡាទីន អឺរ៉ុប អាចនិយាយបានថា ស្ទើរតែគ្រប់តំបន់ទាំងអស់ជុំវិញពិភពលោក។
ទោះជាយ៉ាងណា សំណាងល្អ ប្រមាណមួយឆ្នាំក្រោយវីរុសកូវីដ ១៩ ចាប់ផ្តើមរាតត្បាតជុំវិញពិភពលោក ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដោយមកទល់ពេលនេះ ពិភពលោក កំពុងមានវ៉ាក់សាំងកូវីដ ចំនួន ៤ប្រភេទ ចាប់ផ្តើមចរាចរទៅកាន់កន្លែងរងគ្រោះធ្ងន់ធ្ងរបំផុត។
ខាងក្រោមនេះ ជាឈ្មោះវ៉ាក់សាំង ប្រទេសផលិត ប្រសិទ្ធភាព និងតម្លៃរបស់វា៖
១- វ៉ាក់សាំង AstraZeneca ដែលអភិវឌ្ឍដោយសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស។ វ៉ាក់សាំងនេះ ជាប្រភេទ Viral Vector (Genetically modified virus) ប្រើសរុប ២ដូស មានប្រសិទ្ធភាពចាប់ពី ៦២%-៩០% អាចរក្សាទុកក្នុងសីតុណ្ហភាពទូរទឹកកកធម្មតា ខណៈតម្លៃវិញ គឺ ៤ដុល្លារអាមេរិក។
២- វ៉ាក់សាំង Moderna អភិវឌ្ឍន៍ដោយសហរដ្ឋអាមេរិក។ ជាវ៉ាក់សាំងប្រភេទ RNA (Part of virus genetic code) ប្រើសរុប ២ដូស មានប្រសិទ្ធភាព ៩៥% ប៉ុន្តែត្រូវរក្សាទុកក្នុងសីតុណ្ហភាពចាប់ពី -២០អង្សាសេឡើងទៅ ខណៈតម្លៃ គឺដល់ទៅ ៣៣ដុល្លារអាមេរិក។
៣- វ៉ាក់សាំង Pfizer-BioNTech អភិវឌ្ឍដោយសហរដ្ឋអាមេរិក។ ជាវ៉ាក់សាំងប្រភេទ RNA ប្រើសរុប ២ដូស មានប្រសិទ្ធភាព ៩៥% ប៉ុន្តែត្រូវរក្សាទុកក្នុងសីតុណ្ហភាព -៧០អង្សាសេ ខណៈតម្លៃគឺថ្លៃដល់ទៅ ២០ដុល្លារអាមេរិក។
៤- វ៉ាក់សាំង Sputnik V អភិវឌ្ឍដោយប្រទេសរុស្ស៊ី។ ជាវ៉ាក់សាំងប្រភេទ Viral Vector ប្រើសរុប ២ដូស មានប្រសិទ្ធភាព ៩២% អាចរក្សាទុកនៅកន្លែងស្ងួត ជាមួយសីតុណ្ហភាពទូរទឹកកកធម្មតា ជាមួយតម្លៃប្រមាណ ១០ដុល្លារអាមេរិក៕
ដោយ៖ សុភា
ប្រភព៖ BBC
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)