Connect with us

ព័ត៌មានអន្ដរជាតិ

តើលោក Alexander Dugin ដែលកូនស្រីរបស់គាត់ ត្រូវស្លាប់ក្នុងការផ្ទុះរថយន្ត ជានរណា? (មានវីដេអូ)

បានផុស

នៅ

ការផ្ទុះដ៏ខ្លាំង បានកម្ទេចរថយន្តមួយគ្រឿងនៅជិតទីក្រុងមូស្គូកាលពីយប់ថ្ងៃសៅរ៍ទី២០ខែសីហា ដោយសម្លាប់ស្រ្តីម្នាក់ឈ្មោះ Darya Dugina។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងគឺជាកូនស្រីរបស់អ្នកវិភាគនយោបាយរុស្ស៊ីលោក Alexander Dugin ដែលជាមនុស្សដ៏មានឥទ្ធិពលមួយរូបក្នុងប្រទេស រុស្ស៊ី។

តើលោក Alexander Dugin ជានរណា?

លោក Dugin ដែលមានអាយុ៦០ឆ្នាំ គឺជាអ្នកនិពន្ធដ៏មានឥទ្ធិពល ជាទស្សនវិទូនយោបាយ និងជាអ្នកវិភាគដែលល្បីល្បាញ ដោយសារតែបញ្ញារបស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។

អ្នកនិពន្ធដើមកំណើតនៅទីក្រុងមូស្គូរូបនេះ ជួនកាលត្រូវបានគេហៅថា “ទស្សនវិទូរបស់លោកពូទីន” ឬ “ខួរក្បាលរបស់លោកពូទីន”។ យ៉ាងណាក្តី ទោះមនុស្សមួយចំនួនក្នុងប្រទេសរុស្ស៊ី បានគាំទ្រគំនិតដ៏សំខាន់របស់គាត់ក៏ដោយ តែក៏មានអ្នកខ្លះប្រឆាំងដែរ។

Darya Dugina (ឆ្វេង) និងលោក Alexander Dugin

យោងតាមកាសែត The Washington Post, លោក Dugin បានបង្ហាញភាពលេចធ្លោក្នុងប្រទេស អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលគាត់សរសេរអត្ថបទឲ្យកាសែត Den ដែលជាកាសែតស្តាំនិយម។

គាត់ក៏ជាអតីតនាយកនិពន្ធនៅទូរទស្សន៍ Tsargrad ដែលជាបណ្តាញគាំទ្រលោកពូទីន និងវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ីផងដែរ។

លោក Dugin ត្រូវបានគេមើលឃើញថា ជាតួអង្គនិមិត្តរូបនៅក្នុងនយោបាយរុស្ស៊ី ទោះបីជាគាត់មិនបានកាន់តំណែងរដ្ឋផ្លូវការណាមួយក៏ដោយ។

ទស្សនៈនយោបាយរបស់គាត់

មនោគមវិជ្ជានយោបាយបច្ចុប្បន្នរបស់រុស្ស៊ីត្រូវបានគេជឿថា គ្របដណ្តប់ដោយទស្សនៈរបស់លោក Dugin។

ជាអ្នកមានទស្សនៈជាតិនិយមជ្រុលប្រឆាំងនឹងលោកខាងលិច រួមជាមួយនឹងចក្ខុវិស័យនៃប្រទេសរុស្ស៊ីដ៏មានឥទ្ធិពល, លោក Dugin បានតស៊ូមតិជាយូរមកហើយលើការបង្រួបបង្រួមនៃទឹកដីនិយាយភាសារុស្សី និងទឹកដីផ្សេងទៀតនៅក្នុងចក្រភពរុស្ស៊ីថ្មីដ៏ធំធេង។

លោក Alexander Dugin

កាសែត Washing Post បានកត់សម្គាល់នៅក្នុងអត្ថបទមួយកាលពីខែឧសភាថា “និវេទនកថា The Great War of the Continents ឆ្នាំ១៩៩១ របស់កាសែត Den បានដាក់ចេញនូវចក្ខុវិស័យរបស់គាត់អំពីប្រទេសរុស្ស៊ីថា ជា “ទីក្រុងរ៉ូមដ៏អស់កលល្បិច ដែលប្រឈមមុខនឹងការប្រឆាំងនឹងបុគ្គលនិយម និងសម្ភារនិយមខាងលិច”។

ការងារឆ្នាំ១៩៩៧ របស់គាត់នៅអង្គការ​ “ភូមិសាស្ត្រនយោបាយ៖ អនាគតភូមិសាស្ត្រនយោបាយនៃប្រទេសរុស្ស៊ី” ត្រូវបានគេចាត់ទុកថាជាស្នាដៃដ៏មានឥទ្ធិពលបំផុតមួយរបស់គាត់នៅសម័យក្រោយកុម្មុយនិស្ត ហើយត្រូវបានទស្សនាវដ្តីគោលនយោបាយបរទេសហៅថាជា “ផ្កាយប៉ូលសម្រាប់ក្រុមប្រកាន់តឹងរុស្ស៊ី”។

ជំហរម៉ឺងម៉ាត់របស់លោក Dugin នៅក្នុងអង្គការនេះ គឺត្រូវរារាំងការឃុបឃិតនៃ លទ្ធិអាត្លង់ទិកនិយម ដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងអង្គការណាតូ និងគោលបំណងគ្រប់គ្រងប្រទេសរុស្ស៊ី។

តួនាទីនៅក្នុងសង្គ្រាមអ៊ុយក្រែន

លោក Dugin គឺជាអ្នកគាំទ្រយ៉ាងពេញទំហឹងចំពោះសង្គ្រាមអ៊ុយក្រែនរបស់លោក ពូទីន។ គាត់​ក៏​ជាមុខសញ្ញានៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក ​ចំពោះ​ទំនាក់ទំនង​របស់គាត់​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែនផងដែរ។ ជាអ្នកគាំទ្រគំនិត Novorossiya (រុស្ស៊ីថ្មី), គាត់ក៏ត្រូវបានគេចាត់ទុកថា ជាអ្នកខ្លាំងខាងមនោគមវិជ្ជា នៃយុទ្ធសាស្ត្រអ៊ុយក្រែនរបស់លោក ពូទីនផងដែរ។

លោក Alexander Dugin

លោក Dugin មានទស្សនៈថា ឯករាជ្យអ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ដ៏ធំដល់អឺរ៉ាស៊ីទាំងអស់ ហើយថា ការគ្រប់គ្រងយោធា និងនយោបាយទាំងស្រុងនៃឆ្នេរភាគខាងជើង សមុទ្រខ្មៅគឺជា រឿងចាំបាច់ដាច់ខាតនៃភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Indian Express

ចុចអាន៖ ផ្ទុះរថយន្តសម្លាប់កូនស្រីមនុស្សជំនិតរបស់លោក ពូទីន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម