Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះកូវីដក្នុងចំណោមពលករថៃដែលធ្វើការនៅ កូរ៉េខាងត្បូង

បានផុស

នៅ

យោងតាមក្រសួងការបរទេសថៃបានឲ្យដឹងថា ពលករថៃចំនួន៣២នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ខណៈបុគ្គលិកថែទាំសុខភាពនៅទីនោះកំពុងរង់ចាំលទ្ធផលតេស្តពលករចំនួន២៨នាក់បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tanee Sangrat អគ្គនាយកនៃនាយកដ្ឋានព័ត៌មាននិងជាអ្នកនាំពាក្យក្រសួងបាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរកូរ៉េបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ពលករថៃចំនួន៣២នាក់បានធ្វើតេស្តឃើញមេរោគនេះហើយស្ថានទូតថៃប្រចាំនៅទីក្រុងសេអ៊ូលបានទាក់ទងជាមួយអ្នកជំងឺនិងត្រៀមផ្តល់ជំនួយ។

ករណីទី១គឺជាពលករថៃដែលត្រូវបានគេរាយការណ៍ថាបានឆ្លងមេរោគនេះពេលកំពុងធ្វើការនៅក្រុមហ៊ុនអាហារមួយ។ ពលកររូបនេះត្រូវបានគេនិយាយថា បានចូលភោជនីយដ្ឋានមួយដែលពេញនិយមក្នុងចំណោមពលករចំណាកស្រុកថៃនៅ Cheonan ដែលជាទីក្រុងមានចម្ងាយប្រហែល៨០គីឡូម៉ែត្រខាងត្បូងរដ្ឋធានី សេអ៊ូល។

អ្នកជំងឺបានទាក់ទងជាមួយពលករថៃចំនួន៩០នាក់ដែលរស់នៅក្នុងតំបន់នេះ។

លោកបាននិយាយថា ពលករ៩០នាក់ត្រូវបានធ្វើតេស្តហើយ៣១នាក់បានឆ្លងវីរុសនេះខណៈ៣១នាក់ផ្សេងទៀតអវិជ្ជមាន។ លោក Tanee បន្តថា កម្មករនៅសល់២៨នាក់ទៀតកំពុងរង់ចាំលទ្ធផលតេស្ត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ កាសែតថៃ ចុះផ្សាយ អ្នកឆ្លងដែនខុសច្បាប់ពីកម្ពុជា ០១ នាក់ ឆ្លង​កូវីដ

ចុចអាន៖ ឡាវ ហាមនាំចូលគ្រឿងសមុទ្រពី ថៃ បន្ទាប់ពីផ្ទុះកូវីដនៅ សាមុត សាខន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា១ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម