Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះកូវីដក្នុងមន្ទីរពិសោធន៍វីរុសធំបំផុតរបស់អង់គ្លេស ព្រោះអ្នកវិទ្យាសាស្រ្តបំពានគោលការណ៍សុវត្ថិភាព

បានផុស

នៅ

មន្ទីរពិសោធន៍ធំបំផុតរបស់ចក្រភពអង់គ្លេសត្រូវរងគ្រោះដោយការផ្ទុះឡើងនៃវីរុសកូរ៉ូណាបន្ទាប់ពីបុគ្គលិកអះអាងថា ខ្លួនមិនបានអនុវត្តតាមនីតិវិធីសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិទ្យាសាស្ត្រចំនួន៣ក្រុមក្នុងចំណោមក្រុមទាំង៤នៃមន្ទីរពិសោធន៍ Milton Keynes Lighthouse ក្នុងទីក្រុង Buckinghamshire បានរាយការណ៍អំពីករណីជំងឺកូវីដ១៩។

នេះជាមន្ទីរពិសោធន៍ទីមួយនៅក្នុងចក្រភពអង់គ្លេសដែលបានកត់ត្រាជាផ្លូវការនូវវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីកាលពីខែកញ្ញា។

បុគ្គលិកម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ Daily Mail ថា បុគ្គលិករដ្ឋបាលនិងឃ្លាំងក៏បានរាយការណ៍ផងដែរអំពីករណីឆ្លងហើយមនុស្ស២០នាក់ក្នុងក្រុមពិសោធន៍ដែលមានគ្នា៧០នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។

ការផ្ទុះនេះបានគំរាមកំហែងដល់សមត្ថភាពរបស់មន្ទីរពិសោធន៍ក្នុងការបំពេញតាមតម្រូវការកាន់តែខ្លាំងសម្រាប់ការធ្វើតេស្តបន្ទាប់ពីខ្លួនត្រូវបានគេស្នើសុំឲ្យធ្វើតេស្តលើមនុស្សចំនួន៧០,០០០នាក់ក្នុងមួយថ្ងៃ។

មន្ទីរពិសោធន៍ថ្មីៗត្រូវបានបើកនៅក្នុងសាកលវិទ្យាល័យទីក្រុងឡុងដ៍ក្នុងខែនេះបន្ទាប់ពីកម្រិតករណីឆ្លងនៅក្នុងរាជធានីបានកើនឡើងមួយគុណនឹងបីក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។

ចក្រភពអង់គ្លេសបានប្រកាសពីករណីឆ្លងវីរុសកូរ៉ូណាចំនួន៣៩,០៣៦ករណីនិងមនុស្សស្លាប់៥៧៤នាក់នៅមុនថ្ងៃបុណ្យណូអែល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ជនជាតិអង់គ្លេសនាំវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីមួយទៀតចូលប្រទេស

ចុចអាន៖ ផ្ទុះជំងឺថ្មី “កូវីដក្លាយពូជ” ដែលឆ្លងខ្លាំងជាងកូវីដ១៩ទៅទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម