Connect with us

ព័ត៌មានអន្ដរជាតិ

ទោះ​កូវីដឆ្លង​ខ្លាំង​ក៏ដោយ ថៃរំពឹង​ចំណាយជិត ៣ពាន់លានដុល្លារ សម្រាប់​ពិធីឆ្លងឆ្នាំថ្មី

បានផុស

នៅ

ទោះជា​ស្ថានភាពឆ្លង​រាតត្បាត​កូវីដ ១៩ ទូទាំងប្រទេស​កំពុងធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋាភិបាល​ថៃ នៅ​តែសម្រេច​ឲ្យ​មាន​ការ​រៀប​ចំពិធី​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី ២០២១ ហើយ​តាម​ការ​ស្ទង់មតិ ការ​ចំណាយ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​ថ្មីនេះ រំពឹង​ក្រោម ១០០ពាន់​លានបាត និង​ចាត់​ទុក​ជាឆ្នាំ​ដែល​ថៃ ចំណាយ​ទាប​បំផុត​សម្រាប់​ពិធីបុណ្យ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការស្ទង់មតិធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យនៃ​សភាពាណិជ្ជកម្ម​ថៃ ឆ្នាំនេះ​ថៃ រំពឹង​ចំណាយប្រាក់សរុប ៩១,៥ពាន់លានដុល្លារ គឺ​ឆ្លាក់​ចុះ ៣៣,៦% នៃ​ទឹក​ប្រាក់​ចំណាយ​សរុប ១៣៨ពាន់លានបាត​កាល​ពីឆ្នាំទៅ។

លោក Thanavath Phonvichai បាននិយាយថា ជាមួយ​នឹង​រលក​រាតត្បាត​ថ្មី ធ្វើ​ឲ្យ​ពលរដ្ឋ​ថៃ ព្រួយបារម្ភ​ខ្លាំង ទើប​ការ​គ្រោង​ចំណាយ​សម្រាប់​ឆ្នាំ​នេះ គឺ​ធ្លាក់​ចុះ។ លោកថា ជាមធ្យម​ពលរដ្ឋថៃត្រៀមចំណាយ ៩៨៧៦បាត សម្រាប់​ម្នាក់ៗ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី គឺ​ធ្លាក់​ចុះ​ជិត ៥ពាន់បាត បើធៀបទៅនឹង​ឆ្នាំ ២០១៩ ដែល​ពលរដ្ឋ​ថៃម្នាក់ៗ បាន​ចំណាយ​ប្រាក់​ប្រមាណ ១៥៦១៥បាត។

ជាមួយ​ការ​ស្ទង់​មតិ​ខាងលើ លោក Thanavath បាន​ព្រមាន​ថា រដ្ឋាភិបាល​មិន​គួរ​ប្រើ​ច្បាប់​បិទ​ប្រទេស​នោះ​ឡើយ ព្រោះ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិគ្រប់​វិស័យទាំង​អស់។ លោកថា នៅ​ឆ្នាំ ២០២១ ពលរដ្ឋ​ចង់​ឲ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​ស្ថានការណ៍ជំងឺកូវីដ ១៩ ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ជួយ​ពួកគេ​មាន​លំនឹងសម្រាប់​ប្រកប​ការរកទទួល​ទាន។

លោក Thanavath ​វាយ​តម្លៃ​ទៀត​ថា បើ​សិន​ជារដ្ឋាភិបាល​ប្រកាស​បិទ​ប្រទេស​មែននោះ មាន​ន័យ​ថា ថៃត្រូវ​ខាតបង់ ៧ពាន់លានបាតក្នុងមួយ​ថ្ងៃ ឬ ២០០លានបាត ប្រមាណ ៦ពាន់​លានដុល្លារអាមេរិក ក្នុងមួយខែ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១២ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៦ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៩ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម