ព័ត៌មានអន្ដរជាតិ
សង្ស័យខឹងចាញ់ឆ្នោត? Trump អត់ស៊ីញេលើកញ្ចប់ថវិកាជំនួយកូវីដ មនុស្សរាប់លាននាក់កំពុងខឹងខ្លាំង
ពលរដ្ឋអាមេរិករាប់លាននាក់កំពុងបាត់បង់ការងារ នឹងលែងទទួលបានថវិកាជំនួយពីរដ្ឋាភិបាលអាមេរិក ចាប់ពីថ្ងៃសៅរ៍ ទី២៦ ធ្នូនេះតទៅ ក្រោយប្រធានាធិបតី Donald Trump បានបដិសេធមិនស៊ីញេលើច្បាប់បញ្ចេញថវិកាជំនួយអំឡុងពេលជំងឺរាតត្បាត និងការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាល ដែលទំហំទឹកប្រាក់សរុប ២,៣ទ្រីលានដុល្លារ។
ការបដិសេធពីសំណាក់ប្រធានាធិបតីចាញ់ឆ្នោតរូបនេះ ដោយសម្អាងថា ថវិកាទាំងនេះ មិនបានជួយអ្វីជាដុំកំភួនដល់ពលរដ្ឋអាមេរិកនោះឡើយ។
ការសម្រេចចិត្តរបស់លោក Trump ធ្វើឲ្យសមាជិកសភាមកពីបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យស្រឡាំងកាំង នៅពេលលោកនិយាយថា លោកមិនសប្បាយចិត្តជាមួយទឹកប្រាក់ដ៏មហាសាលនេះឡើយ។
ក្នុងនោះទឹកប្រាក់ ៨៩២ពាន់លាន គឺសម្រាប់ផ្តល់ជំនួយចាំបាច់អំឡុងពេលរាតត្បាតជំងឺកូវីដ ១៩ រាប់បញ្ចូលទាំងផលប្រយោជន៍ផ្សេងសម្រាប់ពលរដ្ឋគ្មានការងារធ្វើ ដែលត្រូវអស់សុពលភាពជំនួយត្រឹមថ្ងៃ ២៦ ធ្នូនេះ ក៏ដូចជា ទឹកប្រាក់ ១,៤ទ្រីលានដុល្លារ សម្រាប់ការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាល។
គ្មានហត្ថលេខារបស់លោក Trump ពលរដ្ឋអត់ការងារធ្វើជាង ១៤លាននាក់នៅអាមេរិក និងបាត់បង់ប្រយោជន៍បន្ថែមដែលជំនួយរដ្ឋាភិបាល៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង