Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទឹកកក និងព្រិលធ្លាក់ខ្លាំងសម្លាប់អ្នកឡើងភ្នំ ៨ នាក់ និងបាត់ខ្លួនជាច្រើននាក់នៅអ៊ីរ៉ង់

បានផុស

នៅ

ទូរទស្សន៍រដ្ឋបានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ថា យ៉ាងហោចណាស់អ្នកឡើងភ្នំចំនួន ៨ នាក់បានស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួននៅលើភ្នំភាគខាងជើងនៃរដ្ឋធានីតេអេរ៉ង់នៃប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានព្រិលធ្លាក់ខ្លាំង និងព្យុះទឹកកក។

ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ្នកឡើងភ្នំជាច្រើនផ្សេងទៀតនៅតែមិនទាន់រាប់បញ្ចូលនៅឡើយចាប់តាំងពីថ្ងៃសុក្រ នៅពេលមនុស្សស្លាប់ ២ នាក់ត្រូវបានរាយការណ៍ ខណៈពេលដែលចំនួនអ្នកបាត់ខ្លួនបានកើនឡើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់ដែលបានរាប់បញ្ចូលអាចមានរហូតដល់ ១២ នាក់ ។

សេចក្តីរាយការណ៍បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះត្រូវបានបញ្ឈប់នៅពេលយប់ ហើយនឹងបន្តនៅព្រឹកថ្ងៃអាទិត្យនេះ ។

គួរបញ្ជាក់ថា ក្រុងតេអេរ៉ង់ស្ថិតនៅជើងភ្នំជួរភ្នំ Alborz ដែលមានរមណីយដ្ឋានជិះស្គីជាច្រើន ហើយព្រិល និងខ្យល់បក់ខ្លាំងនៅផ្នែកជាច្រើននៃប្រទេសបានបណ្ដាលឲ្យបិទផ្លូវឡើងភ្នំជាច្រើនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ លោកយាយអាយុ ១០១ ឆ្នាំទទួលការចាក់វ៉ាក់សាំងកូវីដដំបូងគេនៅអាល្លឺម៉ង់

ចុចអាន ៖ អាជ្ញាធរខេត្ត សាមុតសាខន សម្រេចយកទីតាំងមួយនេះធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម